发布作品

简体中文

TNAOT News

· 04-15

សមាសភាពរបស់ជនជាតិចិនដែលឃាត់ខ្លួនបាននៅក្រុងភ្នំពេញកាលពីចុងខែមីនា មិនមែនជាប្រជាជនស្លូតត្រង់ឡើយ

#NEW NEWS# #សង្គម# #ជនជាតិចិន# #ព័ត៌មានសង្គម#

2069

អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបំភ្លឺព័ត៌មានជុំវិញការចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិចិនមួយចំនួន ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបនៅមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅក្រុងភ្នំពេញកាលពីចុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ។

យោងតាមសេចក្តីបំភ្លឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ នេះអ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កាលពីចុងខែមីនាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅក្រុងភ្នំពេញ ហើយបានចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិចិនមួយចំនួន ក្នុងនោះរួមមានបុគ្គលមកពីកោះតៃវ៉ាន់ផងដែរ ប្រគល់ទៅឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន។

ខ្លឹមសារនៃសេចក្តីបំភ្លឺដដែលបានបន្តថា វិធានការខាងលើនេះត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់របស់កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ដូចជាសន្ធិសញ្ញាបត្យាប័ន និងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការសន្តិសុខកម្ពុជា-ចិន រួមទាំងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការ ប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនមួយ» ។ យ៉ាងណាមិញ បុគ្គលដែលត្រូវបានប្រគល់ទៅសមត្ថកិច្ចចិនទាំងអស់នេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ថា ពួកគេជាឧក្រិដ្ឋជនពុំមែនជាប្រជាជនស្លូតត្រង់ធម្មតានោះឡើយ ហើយការប្រគល់បុគ្គលទាំងនេះទៅឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក៏មិនខុសពីការអនុវត្តដោយប្រទេសមួយចំនួនផ្សេងទៀត ដែលប្រកាន់គោលនយោបាយ «ចិនមួយ» ដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)