
TNAOT News
· 04-15
ករណីអគ្គិភ័យឆេះសិប្បកម្មផលិតស្បែកជ្រូកនៅបឹងសាឡាង បណ្តាលឲ្យមន្រ្តីអគ្គិភ័យចំនួន ២នាក់រងរបួស
#មន្រ្តីអគ្គិភ័យ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2336
ករណីអគ្គិភ័យនៅបឹងសាឡាង រាជធានីភ្នំពេញ បណ្តាលឲ្យមន្រ្តីអគ្គិភ័យចំនួន ២នាក់ បានរងរបួស ខណៈអគ្គិភ័យនេះផ្តើមចេញពីឃ្លាំងសិប្បកម្មផលិតស្បែកជ្រូក និងបានរាលដាលដល់ផ្ទះចំនួន ២ល្វែង ទៀត។
សិប្បកម្មផលិតស្បែកជ្រូក មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចដីតឡូតិ៍លេខ២៥ ផ្លូវមាត់ប្រឡាយ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យមនុស្សប្រុសចំនួន ០៣នាក់រងរបួស (របួសស្រាល០២នាក់/របួសធ្ងន់ ០១នាក់) ជាក្រុមជំនួយស្ម័គ្រចិត្ត។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានលើកឡើងថា ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ៣ ថ្ងៃ កម្លាំងជំនាញអគ្គិភ័យបានឈរជើងតាមគោលដៅសប្បាយនានា និងទទួលភារកិច្ចរៀងៗខ្លួន ត្រៀមកម្លាំង២៤/២៤ម៉ោង រង់ចាំទទួលបទបញ្ជាពីថ្នាក់នាំដើម្បីជួយអន្តរាគមន៏ពន្លត់អគ្គិភ័យ និងសង្រ្គោះ ថែរក្សាសេចក្ដីសុខជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស តម្លាភាព មិនរើសអើង និងយុត្តិធម៌ សម្រាប់ប្រជាជនដែលជួបគ្រោះថ្នាក់ដោយអគ្គិភ័យ ដោយមិនគិតពីការគ្រោះថ្នាក់ដល់ខ្លួនឯងឡើយ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)