发布作品

简体中文

TNAOT News

· 04-16

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមអបអរខួប ១០ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រ ក្នុងបញ្ជីរួមគ្នានៃមត៌កវប្បធម៌អរូបិយ នៅសាធារណៈរដ្ឋកូរ៉េ

#NEW NEWS# #ល្បែងទាញព្រ័ត្រ# #សង្គម# #ព័ត៌មានសង្គម# #ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ#

1947

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមអបអរខួប ១០ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រ ក្នុងបញ្ជីរួមគ្នានៃមត៌កវប្បធម៌អរូបិយ របស់មនុស្សជាតិ នៃអង្គការយូណេស្កូ ដែលបានធ្វើឡើងនៅទីក្រុងដាងជីន សាធារណៈរដ្ឋកូរ៉េ។

ឯកឧត្ដម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៍និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារចូលរួមកម្មវិធីអបអរខួប ១០ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រនេះនាក្រុងដាងជីន សាធារណៈរដ្ឋកូរ៉េ។ ពិធីអបអរខាងលើក៏មានការចូលរួមដោយតំណាងសហគមន៍ទាញព្រ័ត្ររបស់រដ្ឋភាគីទាំង៤ ដូចជាកូរ៉េ កម្ពុជា ហ្វីលីពីន និងវៀតណាមផងដែរ ក្នុងនោះកម្ពុជាមានតំណាងសហគមន៍ចំនួន២ គឺសហគមន៍កំពុងក្តី ខេត្តកណ្តាល ចំនួន២រូប តំណាងសហគមន៍កំពុងក្តី ខេត្តសៀមរាបចំនួន១រូប និងក្រុមល្ខោនខោលវត្តស្វាយអណ្តែតចំនួន៦រូប ចូលរួមសម្តែង និងផ្សព្វផ្សាយមត៌កវប្បធម៌អរូបិយកម្ពុជា។

គួររំលឹកផងដែរថា « ល្បែងទាញព្រ័ត្រ » បានចុះបញ្ចូលក្នុងបញ្ជីរួម បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាល នៃអង្គការយូណេស្កូ តាមការស្នើ ពីប្រទេសចំនួន៤ ក្នុងនោះមានប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន ផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)