发布作品

简体中文

TNAOT News

· 04-16

សម្តេចធិបតី៖ ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្ត មានគោលបំណងធំ ៣

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #ព្រឹត្តិការណ៍អង្គរសង្រ្គាន្ត# #ព័ត៌មានសង្គម#

2157

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្ត មានគោលបំណងធំ ៣។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានឲ្យដឹងថា គោលបំណងធំទី១ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្តកឺបំផុសស្មារតីស្នេហាជាតិតាមរយៈការរួមសាមគ្គីគ្នា ដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីជាតិ, ទី២ បំផុសការផ្សព្វផ្សាយវិស័យទេសចរណ៍ និងទី៣ លើកស្ទួយសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានពិសេសក្នុងខេត្តសៀមរាបផ្ទាល់។

សម្តេចធិបតីបានអរគុណចំពោះបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ វិស័យឯកជន សមាគម សហព័ន្ធកីឡា សហគមន៍ សប្បុរសជន កម្លាំងស្ម័គ្រចិត្ត និងប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ជាពិសេសអ្នកសៀមរាប ដែលបានរួបរួមគ្នាធ្វើឲ្យសម្រេចបាននូវគោលដៅសំខាន់ៗធំទាំង៣ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ក្រោមប្រធានបទ «ញញឹមសាទរ» អង្គរសង្ក្រាន្ត ដែលមានរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែមេសា បានបង្ហាញភាពរស់រវើកនៃកោសិកាទាំងអស់នៅក្នុងសង្គមកម្ពុជា និងបង្ហាញសាមគ្គីភាព, ភាពស្វាហាប់ និងទន់ភ្លន់តែម៉ឺងម៉ាត់របស់យុវជន។ «ញញឹមសាទរ» ក៏បានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ដោយពលរដ្ឋខ្មែរបានបញ្ចេញគឺស្នាមញញឹម និងអបអរសាទរដល់សង្គមមួយប្រកបដោយភាពរស់រវើក មានអត្តសញ្ញាណដ៏ផូរផង់។ ស្នាមញញឹមរបស់ពលរដ្ឋខ្មែរក៏បង្ហាញពីសេចក្ដីសោមនស្សចំពោះអ្វីដែលខ្លួនបានឆ្លងកាត់ និងទទួលបានជ័យជម្នះ ព្រមទាំងបង្ហាញមោទកភាពក្នុងភាពជាជាតិសាសន៍មួយដែលមានវ័យចំណាស់នៅលើពិភពលោក៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)