
Borith
· 2019-04-06
ចាប់ផ្ដើមលក់ហើយ! Samsung Galaxy A20 បានដាក់លក់ដំបូងនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងតម្លៃសមរម្យ
0
ទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy A20 បានបង្ហាញខ្លួនកាលពីខែមុន ហើយឥឡូវនេះបានមកដល់ប្រទេសឥណ្ឌា ដែលនឹងត្រូវក្លាយជាទីផ្សារដំបូងរបស់ខ្លួនក្នុងការចេញលក់ស្នាតហ្វូនមួយម៉ូឌែលនេះ រីឯតម្លៃវិញប្រហែល 180 ដុល្លារ និងត្រូវបានដាក់លក់ចាប់ពីថ្ងៃទី 10 ខែមេសានៅក្នុងហាងលក់តាមអ៊ីនធឺណិតរបស់ក្រុមហ៊ុន Samsung India , ក្រុមហ៊ុន Samsung Opera House និងក្រុមហ៊ុនលក់រាយដទៃទៀតទូទាំងប្រទេសនោះតែម្តង។
ទូរស័ព្ទ Galaxy A20 ត្រូវបានក្រុមហ៊ុន Samsung បំពាក់ដោយបន្ទះឈីប Exynos 7884 SoC ដែលមាន RAM ទំហំ 3GB ។ វាមានអេក្រង់ទំហំ 6,4 អ៊ីញប្រភេទ Infinity-V AMOLED ដែលមានសមាមាត្រ 19,5: 9 និងមាន resolution អេក្រង់ 1560 x 720 ភិចសែល។
សម្រាប់កាមេរ៉ាទូរស័ព្ទ Galaxy A20 គឺមានកាមេរ៉ាភ្លោះ (13MP + 5MP) នៅផ្នែកខាងក្រោយនិងកាមេរ៉ាមុខ 8MP ហើយវាមានអង្គចងចាំទំហំ 32GB ប៉ុន្តែអ្នកអាចពង្រីកវាបានរហូតដល់ 512GB តាមរយៈកាត microSD ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ទម្លាប់៥យ៉ាងរបស់កូនដែលឪពុកម្តាយគិតថាអាក្រក់ ប៉ុន្តែតាមពិតជាសញ្ញាល្អណាស់សម្រាប់កូន

មនុស្សប្រុសដែលមានចរិតលក្ខណៈទាំង ៤ នេះនៅលើតុបាយ មួយជីវិតគ្មានថ្ងៃជោគជ័យឡើយ

មហាជនត្រៀមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម Xi Jinping មកកាន់កម្ពុជា

Cape gooseberry ផ្លែឈើប្រឆាំងនឹងជំងឺមហារីក - ជំងឺសរសៃឈាមបេះដូង

全部评论 (0)
暂无评论