发布作品

简体中文

Colin

· 2019-04-14

អតីត​សមាជិក​ហង្ស​ក្រហម Liverpool កីឡាករ Yossi Benayoun ប្រកាស​ចូលនិវត្តន៍​ហើយ​

0

អតីតកីឡាករនៃក្រុមហង្សក្រហម Liverpool, Chelsea, Arsenal នឹងក្លឹបញញួរធំ West Ham United, Yossi Benayoun បានប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់ហើយនៅព្រឹកថ្ងៃសុក្រ។

Benayoun ដែលឈានចូលវ័យ ៣៩ឆ្នាំខែឧសភាខាងមុខ បានប្រកាសពីការឈប់លេងបាល់ទាត់ហើយ ក្រោយចំណាយពេល ២២ឆ្នាំក្នុងអាជីពបាល់ទាត់ ដែលដំបូងឡើយចាប់ផ្ដើមជាមួយក្លឹបក្នុងស្រុក Hapoel Sheva របស់អ៊ីស្រាអែលក្នុងឆ្នាំ១៩៩៧។ គួររំលឹកថា ជីវិតបាល់ទាត់របស់ Yossi Benayoun ទទួលបានជោគជ័យបំផុតនោះ គឺពេលលេងឲ្យហង្សក្រហម Liverpool មុនពេលផ្លាស់ទៅលេងក្នុងនាមជាខ្សែបំរើឲ្យ Chelsea ជួយដណ្ដើមជើងឯក UEFA Europa League ក្នុងឆ្នាំ២០១៣។

Yossi Benayoun ដែលលេងឲ្យ Liverpool បាន ៩៧ប្រកួតក្នុង ៣រដូវកាលបានបញ្ចប់អាជីពខ្លួនជាមួយក្រុម Beitar Jerusalem ក្រោយផ្ទេរកាលដើមឆ្នាំ២០១៩ នេះនឹងលេងបាន ៣ប្រកួតប៉ុណ្ណោះ។ សម្រាប់ការងារជាមួយក្រុមជម្រើសជាតិ Yossi Benayoun បង្ហាញមុខ ១០២ប្រកួតឲ្យអ៊ីស្រាអែលគិតពីឆ្នាំ២០០៨ នឹងស៊ុតបញ្ចូលទីបាន ២៤គ្រាប់ផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)