发布作品

简体中文

Hengs

· 2019-04-18

ណាហ្គា​វើ​លដ៍ បន្ត​បរាជ័យ​ជាថ្មី​ក្រោម​ថ្មី​ជើង Tampines Rovers

0

ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ របស់កម្ពុជា បានរងបរាជ័យសារជាថ្មីក្រោមថ្វីជើងម្ចាស់ផ្ទះ Tampines Rovers ក្នុងជំនួបទី៤ ប្រចាំពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2019 )។

ការបរាជ័យនេះបានធ្វើឲ្យ ណាហ្គាវើលដ៍ អស់ឱកាសក្នុងការឈរជាក្រុមលេខ១ ប្រចាំពូល ដើម្បីទទួលបានកៅអីស្វ័យប្រវត្តិទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចាំតំបន់អាស៊ីអាគ្នេយ៍ ( ASEAN Zonal semi-finals ) ជាផ្លូវការក្រោយរកបានតែ ៣ពិន្ទុ ពីការប្រកួតចំនួន ៤ដង អ្វីដែលណាហ្គាវើលដ៍ អាចស្រោចស្រង់បានគឺត្រូវធ្វើយ៉ាងណារកឲ្យបាន ៦ពិន្ទុពីការប្រកួត ២ប្រកួតចុងក្រោយដើម្បីអាចឈរក្នុងនាមជាក្រុមលេខ២ល្អ ប្រចាំពូល F នេះ ខណៈ Tampines Rovers ដែលពុំដែលចាញ់ក្នុងពូលនេះ បានប្រាកដកៅអីទៅជុំបន្ទាប់ជាផ្លូវការ ដោយយ៉ាងហោចណាស់ក៏អាចជាក្រុមលេខ២ល្អ ដែលមានពិន្ទុច្រើនផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论