发布作品

简体中文

kheang

· 2019-04-18

សម្តេចតេជោ អំពាវនាវឲ្យពលរដ្ឋជិះរថយន្ដក្រុងអត់គិតលុយរបស់រដ្ឋបាលរាជធានីភ្នំពេញ

0

សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមផ្ទាល់របស់សម្តេច បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗកម្មករ កម្មការិនី ជិះរថយន្ដក្រុងសាលារាជធានី ដែលផ្តល់សុវត្ថិភាព ក្នុងការធ្វើដំណើរផង និងបានសន្សំប្រាក់កាសថ្លៃឈ្នួលឡានផង។

សម្តេចបញ្ជាក់ថា ថ្ងៃទី១៨ មេសា នេះ គឺជាថ្ងៃចុងក្រោយ ដែលបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករ កម្មការិនីអាចធ្វើដំណើរតាមឡានក្រុងរបស់សាលារាជធានីភ្នំពេញដោយមិនគិតថ្លៃ។ សូមធ្វើដំណើរបានសុខសប្បាយតាមផ្លូវទាំងអស់គ្នា។

ជាមួយគ្នាសម្តេចក៏ស្នើដល់តៃកុងឡាន ក៏ដូចជាអ្នកបេីកបរទូទៅ ត្រូវតែគោរពច្បាប់ កុំបង្ខំបើកលឿនប្រជែងយកឈ្នះដោយសារការប្រញាប់ ជាពិសេសក្នុងថ្ងៃដែលមានអ្នកធ្វើដំណើរច្រើន និងនៅលើផ្លូវកោង លើស្ពាន និងនៅទីប្រជុំជនដែលមានមនុស្សអ៊ូអរច្រើន៕ ST

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论