发布作品

简体中文

Savady

· 2019-04-19

រថភ្លើងចំនួន៤ទូ ដែលថៃគ្រោងប្រគល់ឲ្យកម្ពុជា បានមកដល់ស្ថានីយប៉ោយប៉ែតហើយ

0

រថភ្លើងចំនួន៤ទូ ដែលនឹងត្រូវប្រគល់ជូន ដោយរាជរដ្ឋាភិបាលថៃមកកម្ពុជា ក្នុងឱកាសដាក់សម្ពោធការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ នៅដើមសប្តាហ៍នេះ បានបញ្ជូនមកស្ថានីយប៉ោយប៉ែតហើយ នៅព្រឹកទី១៩ ខែមេសា ឆ្នាំ២០១៩។

ការបញ្ជូនមកនេះ គឺដើម្បីសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរជិះរថភ្លើងពីស្ថានីយបានខ្លងលឹករបស់ថៃ មកកាន់ស្ថានីយប៉ោយប៉ែត នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

តាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រថភ្លើងមួយខ្សែនេះ មានចំនួន៤ទូ នឹងអាចផ្ទុកអ្នកដំណើរបានប្រមាណជា៣២០នាក់៕ ST

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论