
leakhena
· 2019-04-19
ក្មេងប្រុសអាយុ៧ឆ្នាំ រត់តោងគោយន្តកន្ត្រៃ របូតដៃត្រូវគោយន្តកិនស្លាប់
0
ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ រត់ទៅតោងគោយន្តកន្ត្រៃដឹកធុងបាស់ និងមេក្រូ របូតដៃត្រូវគោយន្តកិនបែកក្បាលស្លាប់កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវបេតុង ក្នុងបរិវេណវត្តរលំជ្រៃ ស្ថិតក្នុងភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក អ៊ុយ ផល្លី អធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកថ្មពួកប្រាប់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ឡិ តុលា អាយុ៧ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកបញ្ជាក់ថា មុនពេលកើតហេតុ អ្នកបើកគោយន្តកន្ត្រៃ ឈ្មោះ មុយ ហាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយពិធីរាំធុងបាស់បានបញ្ចប់ ក៏រៀបចំដឹកនិងអូសម៉ាស៊ីនភ្លើងចេញពីវត្ត ស្របពេលនោះកុមារារងគ្រោះ បានរត់តោងគោយន្ត ចៃដន្យក្មេងរបូតដៃ ក៏ត្រូវកង់គោយន្តខាងក្រោយកិនចំ ចំហៀងក្បាល បែកធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សពក្មេងប្រុសរងគ្រោះ ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគោយន្ត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំភូមិថ្មី យកទៅរក្សាទុកនៅប៉ុស្តិ៍ និងរៀបចំសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់នៅពេលក្រោយ៕ វណ្ណា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
精彩推荐
ប្រុសៗរៀនបោះបង់ ៣ យ៉ាងនេះចោល បើអ្នកចង់បានជីវិតអារពាហ៍ពិពាហ៍ដែលពេញលេញ មានក្ដីសុខ និងសុភមង្គល

ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

រៀនតាមច្បាប់សត្វក្អែក! ឪពុកម្ដាយដែលចាស់ៗ ពេលរស់នៅជាមួយនឹងកូនៗ ឬចៅ អ្នកត្រូវរៀនតាមច្បាប់សត្វក្អែក ទើបជីវិតអ្នកបានស្កប់សុខ និងមានសំណាង

រៀបការជាមួយមនុស្សស្រីដែលមានចរិតទាំងនេះ បុរសអាចទទួលបានទ្រព្យសម្បត្តិដ៏មានតម្លៃ

全部评论 (0)