发布作品

简体中文

Noreaksey

· 2019-04-22

កាត់ទោសលោក សម រង្ស៊ី កំបាំងមុខករណីញុះញង់កងទ័ពឲ្យឈប់គាំទ្ររាជរដ្ឋាភិបាល

0

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានលើកយកសំណុំរឿងញុះញង់កងទ័ពមិនអោយស្ដាប់បង្គាប់របស់ទណ្ឌិត សម រង្ស៊ី មកបើកសវនាការជាសាធារណៈ នៅចំពោះមុខមេធាវីការពារក្ដីអោយជនជាប់ចោទ គឺមេធាវី សំ សុគង់។ សវនាការនេះ បានធ្វើឡើងនៅចំពោះមុខមេធាវីគូរភាគី និងកំបាំងមុខជនត្រូវចោទ សម រង្ស៊ី។

តុលាការបានផ្ដើមចោទប្រកាន់លោក សម រង្ស៊ី ពីបទញុះញង់កងទ័ព កុំអោយស្ដាប់បង្គាប់រាជរដ្ឋាភិបាល បទធ្វើអោយខូចទឹកចិត្តកងទ័ព និងបទប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧។

កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ លោកមេធាវី វង្ស ភក្ដី មេធាវីតំណាងដោយអណត្តិរបស់ក្រសួងការពារជាតិ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី មកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាល ស្របច្បាប់ បទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។

ពាក្យបណ្តឹងរបស់មេធាវីតំណាងក្រសួងការពាជាតិបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី នៅលើបណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។

នៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យកងទ័ពបង្វែរកាណុងកាំភ្លើងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន តទៅទៀត ។

ក្រោយពីដាក់ពាក្យបណ្ដឹងរួច លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោកសម រង្ស៊ី ជាផ្លូវការហើយបញ្ជូនឲ្យចៅក្រមសម្រេចតាមនីតិវិធី ក្រោមរូបភាពជនជាប់ចោទនៅក្រៅឃុំ៕ មករា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论