
Hengs
· 2019-04-25
Man City បារម្ភខ្លាចបាត់បង់កីឡាករ Leroy Sane
0
បន្ទាប់ពីការចរចាកិច្ចសន្យាថ្មីបន្តជាមួយ Leroy Sane បានជាប់គាំង ក្លឹប Man City មានការបារម្ភខ្លាចកីឡាកររូបនេះកំពុងពិចារណាចាកចេញ។
បើទោះបី ជាខ្សែបម្រើស្លាបសញ្ជាតិអាល្លឺម៉ង់រូបនេះនៅសល់កិច្ចសន្យារយៈពេល២ឆ្នាំទៀតនៅពហុកីឡាដ្ឋាន Etihad Stadium ក៏ដោយ ក៏ប៉ុន្តែ City ពិតជាអន្ទះសាចង់រក្សាកីឡាករឆ្នើមវ័យក្មេងរូបនេះជាមួយនឹងកិច្ចសន្យាយូរអង្វែង។
នៅពេលនេះ City មានការបារម្ភដោយសារតែតំណាងរបស់ Sane ហាក់ដូចជាមិនចង់បើកចិត្តទូលាយសម្រាប់ការចរចាកិច្ចសន្យាថ្មី ហើយថ្នាក់ដឹកនាំ ក្លឹបបារម្ភខ្លាចកីឡាករវ័យ២៣ឆ្នាំរូបនេះពិចារណាចាកចេញទៅចូលរួមជាមួយ ក្លឹបផ្សេង។
ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានបង្ហាញចំណាប់អារម្មណ៍ចំពោះ Sane យូរមកហើយ ដើម្បីយកកីឡាកររូបនេះមកជំនួសកីឡាករ Franck Ribery ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

មិត្ត ៣ នាក់ ដែលអ្នកត្រូវតែមានក្នុងជីវិតនេះ ព្រោះបើគ្មានពួកគេអ្នកក៏គ្មានសុភមង្គលពេញលេញដែរ

អ្នកស្ម័គ្រចិត្តកាកបាទក្រហមជួយសង្គ្រោះបន្ទាន់ចំពោះព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

ពិធីបុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃ មានអគ្គិភ័យកើតឡើងចំនួន ១០ករណី ថយចុះចំនួន១០ករណី បើធៀបនឹងឆ្នាំ២០២៤

全部评论 (0)