发布作品

简体中文

YONG FANG

· 2019-05-01

ប្រទេសអូស្ត្រាលី ជាជម្រើសដំបូង សម្រាប់ការរស់នៅរបស់មហាសេដ្ឋីពិភពលោក

0

កាលពីឆ្នាំ២០១៨ កន្លងមកនេះ មានមហាសេដ្ឋីចំនួន១០៨នាក់ មកពីជុំវិញពិភពលោក បាននាំគ្នាទៅរស់នៅក្នុងប្រទេសអូស្ត្រាលី ហើយចំនួននេះបានកើនឡើង១៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៣ គឺកើនឡើងទ្វេដង។

យោងតាមតួលេខរបស់អង្គការ New World Wealth ដែលមានមូលដ្ឋាន នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង បានប្រកាសថា ប្រទេសអូស្ត្រាលី អាមេរិក និងកាដាណា គឺជា ប្រទេសដែលក្រុមមហាសេដ្ឋីលំដាប់ពិភពលោក ចង់ទៅរស់នៅច្រើន។

រហូតមកដល់ពេលនេះ ប្រទេសអូស្ត្រាលីឈរលំដាប់កំពូលតារាង និងជាប្រទេសដែលមានសុវត្ថិភាព សម្រាប់អ្នកមានភៀសខ្លួនទៅរស់នៅ ដោយសាររដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី មិនបានយកពន្ធទៅលើទ្រព្យសម្បត្តិ ដែលមរតកទុកឲ្យកូន។ មិនតែប៉ុណ្ណោះ អូស្ត្រាលីមានទំនាក់ទំនងល្អជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។ ជាងនេះទៅទៀត ប្រទេសអូស្ត្រាលីមានសេដ្ឋកិច្ចរឹងមាំ អាចរក្សាកំណើនសេដ្ឋកិច្ចល្អ ក្នុងរយៈពេល២៧ឆ្នាំកន្លងមក។

កាលពីឆ្នាំ២០១៨ ចិន និងរុស្ស៊ី បានក្លាយជាប្រទេសដែលមានចំនួនមហាសេដ្ឋីចំណាកស្រុកច្រើនជាងគេបំផុត។ ចំណែកនៅអង់គ្លេសវិញ បញ្ហា Brexit និងពន្ធដារលើទ្រព្យសម្បត្តិ បានធ្វើឲ្យមហាសេដ្ឋី ជាង៣ពាន់នាក់ ចាកចេញពីប្រទេសអង់គ្លេស៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)