
Hen
· 2019-05-03
នាយករដ្ឋមន្ត្រីជប៉ុន ស្នើជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌ
0
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កាលពីថ្ងៃទី២ ខែឧសភា បានប្រកាសថា លោកបានស្នើជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ ដើម្បីបង្កើតនូវទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង និងបញ្ចប់នូវការចង់គំនុំនឹងគ្នា។
លោក ស៊ីនហ្ស៊ូ អាបេ កន្លងមក បានអនុវត្តនូវគោលនយោបាយ តឹងតែងបំផុត ចំពោះប្រទេសកូរ៉េខាងជើង ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ លោកបានបន្ទាន់ឥរិយាបថ ដោយបានស្នើជួបពិភាក្សាជាមួយ មេដឹកនាំ លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ ដើម្បីដោះស្រាយបញ្ហាប្រឈមមុខរបស់ប្រទេសទាំងពីរ។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Sankei Shimbun កាលពីថ្ងៃទី២ ខែឧសភា នាយករដ្ឋមន្ត្រី អាបេ បានបញ្ជាក់ថា «ខ្ញុំចង់ជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ដោយត្រង់ទៅត្រង់មក ទៅលើបញ្ហាកង្វល់របស់ប្រទេសទាំងពីរ។ យើងមិនអាចបំបែកនូវការមិនទុកចិត្តគ្នា រវាងប្រទេសជប៉ុន និងកូរ៉េខាងជើង លើកលែងតែជួបពិភាក្សាគ្នា ដោយផ្ទាល់ ទើបអាច ដោះស្រាយបញ្ហានេះបាន»។
លោក អាបេ បានបង្ហាញពីក្តីសង្ឃឹមថា មេដឹកនាំ គីមជុងអ៊ុន នឹងសម្រេចជួបពិភាក្សា ដើម្បីផលប្រយោជន៍ជាតិរបស់ប្រទេសទាំងពីរ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់មានប្រតិកម្មពីប្រទេសកូរ៉េខាងជើងនៅឡើយ ជុំវិញសំណើចង់ជួបពិភាក្សារបស់នាយករដ្ឋមន្រ្ដីជប៉ុន៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
តារាសំណាងទាំង ៤ សម្រុកកើបលាភធំក្នុងខែតុលា ជាពិសេសអ្នកឆ្នាំ កុរ យីអ៊ុនស្ទុះឡើងខ្លាំង

មករដូវមិនទៀងតើមានជំងឺអ្វីខ្លះ?

៥ខែជាប់គ្នា! ចាប់ពីខែនេះរហូតដល់ខែតុលា អ្នកឆ្នាំទាំង ៣ កាន់តែមានភាពចម្រុងចម្រើន រុងរឿង ស្នេហា ការស្រឡាញ់កាន់តែអំណោយផល

ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ

全部评论 (0)