发布作品

简体中文

Ho

· 2019-05-16

U19 វៀតណាម​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ក្រូ​អាត​ត្រៀម​ជម្រុះ AFC

0

សហព័ន្ធបាល់ទាត់វៀតណាម(VFF) បានឲ្យដឹងថា សមាជិកក្រុមជម្រើសជាតិវៀតណាមក្រោមអាយុ១៩ឆ្នាំ នឹងចេញទៅហ្វឹកហាត់មួយរយៈនៅប្រទេសក្រូអាត ត្រៀមវគ្គជម្រុះ AFC U19 Championship 2020។

គ្រូបង្វឹកលោក Hoang Anh Tuan ប្រមូលផ្ដុំយុវជនក្រោមអាយុ១៩ឆ្នាំ នឹងចេញដំណើរនៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ។

សម្រាប់ព្រឹត្តិការណ៍ខាងលើ U19 វៀតណាម ស្ថិតនៅក្នុងពូល J ជាមួយនឹងគូប្រជែងដ៏ស្វិតស្វាញគឺ U19 ជប៉ុន ម៉ុងហ្គោលីនិង ហ្គាម ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី ២ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ដើម្បីប្រជែងសំបុត្រទៅវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសជប៉ុន៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论