
YONG FANG
· 2019-05-23
នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅចូលរួម សន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់ UN-ESCAP ថ្ងៃទី២៧ឧសភា នៅប្រទេសថៃ
8
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុ្ សែន នឹងអញ្ជើញទៅចូលរួម សន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា UN-ESCAP ក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» នាថ្ងៃទី២៧ ឧសភា នៅប្រទេសថៃ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នាថ្ងៃទី២៣ ឧសភា នេះ ។
ការទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំ របស់UN-ESCAP នេះ គឺតបតាមការអញ្ជើញរបស់ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។
ផ្អែកតាមក្រសួងការបរទេសថា អំឡុងនោះ សម្ដេចក៍ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយផ្តោតជាសំខាន់ ទៅលើបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាព របស់ប្រជាជនកម្ពុជាផងដែរគ្រប់រូប៕ dy
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ប្តីប្រពន្ធ៤ប្រភេទ នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ

បរិយាកាសព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាពោរពេញកណ្តាលទីក្រុងបាងកក

មនុស្សស្រីទាំងឡាយត្រូវចងចាំ ៥ ឃ្លានេះ ទុកក្រើនរំឭកខ្លួនឯង ដើម្បីដើរឱ្យទាន់សង្គមបច្ចុប្បន្ន

ហេតុអ្វីមនុស្សរាប់ពាន់លាននាក់លើពិភពលោក តែអាចមានក្រយៅដៃមិនដូចគ្នាសោះ? នេះ គឺជាមូលហេតុ

全部评论 (0)