
Peou
· 2019-05-27
មុខសញ្ញា៣ នេះប្រាប់អ្នកថា កូនក្នុងផ្ទៃកំពុងមានគ្រោះថ្នាក់
0
ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីសញ្ញាដែលអាចប្រាប់អ្នកថា កូនក្នុងផ្ទៃកំពុងតែមានគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
១. នៅពេលដែលអ្នកមានផ្ទៃពោះក្នុងដំណាក់កាល់ដំបូង បើអ្នកកើតមានអាការៈចេញឈាមតិចៗ ហើយក្នុងរយៈពេលយូរ អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យឲ្យបានច្បាស់ ព្រោះមុខសញ្ញានេះកំពុងតែប្រាប់អ្នកថា ស្បូនអ្នកមានបញ្ហា។ បើអ្នកមិនពិនិត្យឲ្យបានទាន់ពេល អ្នកនឹងអាចបាត់បង់កូនបាន។
២. ប្រសិនជាអ្នកកើតមានអាការៈឈឺពោះក្នុងរយៈពេលយូរ ហើយឈឺខ្លាំងទៅៗ អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអ្ន្អកអាចប្រឈមមុខនឹងកូនក្រៅស្បូន ដោយអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងជីវិតអ្នកម្តាយផងដែរ។
៣. នៅពេលដែលកូនក្នុងផ្ទៃកម្រើក ឬធ្វើចលនាខុសពីធម្មតាក្នុងផ្ទៃ អ្នកគួរតែទៅពិនិត្យឲ្យបានច្បាស់ ព្រោះបើអ្នកធ្វេសប្រហែស កូនក្នុងផ្ទៃនឹងអាចបាត់បង់បាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈ៣ខាងលើនេះ ដើម្បីការពារកូនក្នុងផ្ទៃឲ្យបានល្អ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)