
Noreaksey
· 2019-05-28
ប្រធានក្លិប Man City៖ គូប្រជែងមួយចំនួនច្រណែននឹងភាពជោគជ័យរបស់ក្លិប
12
ប្រធានក្លិប Manchester City លោក Khaldoon Al Mubarak បាននិយាយថាគូប្រជែងរបស់ពួកគេមួយចំនួនមានភាពច្រណែននឹងភាពជោគជ័យរបស់ក្លិប។ នេះបើយោងតាមប្រភពពី BBC។
Man City បានក្លាយជាក្លិបដំបូងបង្អស់នៅអង់គ្លេស ដែលបានឈ្នះពានធំៗក្នុងស្រុកចំនួន ៣ ក្នុងមួយរដូវកាល (Domestic Treble) នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសរួមមាន ពាន EFL Cup ពាន FA Cup និងជើងឯក English Premier League។ ប៉ុន្តែជាមួយសមិទ្ធផលនេះត្រូវបានអមដោយការរិះគន់មួយចំនួនទៅលើទឹកប្រាក់ដែលត្រូវចំណាយដើម្បីធ្វើឱ្យក្រុមរបស់លោក Pep Guardiola ទទួលជោគជ័យ។
ទោះជាយ៉ាងណាក៏ដោយនៅក្នុងការវាយតម្លៃប្រចាំឆ្នាំលោក Khaldoon Al Mubarak បានលើឡើងថា លោកនឹងមិនទទួលការបង្វែរយុទ្ធសាស្ត្រទៅលើការសម្រេចចិត្តវិនិយោគឡើយ។ ចំណុចនេះ លោក Mubarak បានបន្ថែមថា៖ “នៅពេលដែលក្លិបចាប់ផ្តើមជោគជ័យ វានឹងលេចចេញនូវអាការម្យ៉ាងដែលអាចនិយាយបានថាជាការច្រណែន។ វាមិនងាយស្រួលទេសម្រាប់ការប្រកួតប្រជែងរបស់យើង។ ប៉ុន្តែការពិត Man City មិនបានទិញកីឡាករថ្លៃៗបំផុតដូចក្លិបផ្សេងៗនៅ Premier League ឡើយ។ ពួកយើងមិនមានកីឡាករថ្លៃបំផុតនៅ Premier League ឬក៏អ្នកចាំទីថ្លៃបំផុត (Kepa Arrizabalaga) ហើយក៏គ្មានខ្សែប្រយុទ្ធថ្លៃបំផុតនៅ Premier League(Lukaku) ដែរ”។
យ៉ាងណាមិញ ការរិះគន់ទៅលើការចំណាយរបស់ក្លិប Man City នេះ បានបន្តកើតឡើងសាជាថ្មីម្តងទៀត បន្ទាប់ពីស្ថាប័នវិន័យរបស់ UEFA បានចោទប្រកាន់ថា Man City បានបំពានទៅលើច្បាប់ហិរញ្ញវត្ថុ ខណៈដែលក្លិប Man City បានបដិសេធរឿងនេះ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ទន្លេលឿងសម្រេចបាននូវការមិនដាច់លំហូរទឹករយៈពេល២៥ឆ្នាំជាប់ៗគ្នា

(រូបភាពជាច្រើនទៀត)៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” រយៈពេល៣ថ្ងៃ និងបើកដំណើរការផ្លូវថ្មើរជើងរយៈពេល ៥ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ផលិតផលវប្បធម៍នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាគួរឱ្យស្រលាញ់ តើលោកអ្នកចូលចិត្តមួយណា?

រូបរាងមិនកំណត់គ្រប់យ៉ាងទេ ស្ត្រីដែលមាននិស្ស័យទាំង៣នេះមានភាពរុងរឿងខ្លាំងណាស់សម្រាប់ស្វាមីនិងកូន

全部评论 (0)
暂无评论