发布作品

简体中文

Sawatdee

· 2019-05-30

វប្បធម៌នៅ​ក្រុមហ៊ុន ដែល​​នាំ​​ឲ្យ​​បុគ្គលិក​​​​ស្អប់ការងារ​​ចង់​​ចាកចេញ

0

វប្បធម៌ក្រុមហ៊ុនមិនល្អ ធ្វើឲ្យបុគ្គលិកឆាប់ឆ្អែតចិត្ត ធ្វើឲ្យគម្រោងបរាជ័យ ហើយទោះបុគ្គលិកស្រលាញ់ការងារខ្លាំងយ៉ាងណាក៏ទ្រាំនៅមិនបាន។

មនុស្សមួយចំនួនបានលើកឡើងថាវប្បធម៌ក្រុមហ៊ុនគឺសំខាន់ជាងចក្ខុវិស័យរបស់ស្ថាប័ននោះទៅទៀត។ ខណៈថ្នាក់ដឹកនាំក្រុមហ៊ុនខ្លះមានចក្ខុវិស័យមោះមុត តែបែរជាមានវប្បធម៌តុកស៊ិកទៅវិញ ដែលធ្វើឲ្យចក្ខុវិស័យរបស់ពួកគេគ្មានថ្ងៃសម្រេចបាន។

ខាងក្រោមនេះគឺជាសញ្ញានានាដែលក្រុមហ៊ុនមានវប្បធម៌តុកស៊ិក ធ្វើឲ្យបុគ្គលិកណាយចិត្ត៖

១. គ្មានការគោរព មានតែការមើលងាយ

២. ដាក់សំពាធមិនគិតពីប្រយោជន៍វែងឆ្ងាយ ហើយឃើញតែប្រយោជន៍ចំពោះមុខ

៣. មិនស្មើភាព លំអៀង បក្សពួកនិយម

៤. រួមគ្នាធ្វើបាបអ្នកដែលខ្សោយជាងខ្លួន

៥. គ្មានការយោគយល់ លើកតម្កើង និងជំនួយគ្នា

៦. គាបសង្កត់តាំងពីរឿងតូចៗឡើង

៧. មជ្ឍដ្ឋានជុំវិញខ្លួនមិនល្អ មានតែភាពបោកប្រាស់។

ជាមួយនឹងចំណុចទាំងអស់នេះ ទោះបីជាមានចក្ខុវិស័យល្អយ៉ាងណា ជំនឿមោះមុតយ៉ាងណាក៏ក្រុមហ៊ុនមិនអាចចងជើងបុគ្គលិកបាននោះឡើយ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论