
Bopha
· 2019-06-13
ដីអាងទឹកទួលបារាយណ៍អណ្តែតក្រុងព្រៃវែងដែលឈ្មួញជីកយកអាចម៍ដីត្រូវអាជ្ញាធរចុះផ្អាក តែមិនទាន់ដោះស្រាយទេ
#ព្រៃវែង# #សង្គម# #នយោបាយជាតិ#
0
ខេត្តព្រៃវែង៖ ករណីឈ្មួញធ្វើសកម្មភាព ប្រើគ្រឿងចក្រធុនធ្ងន់ ជីកកកាយយកអាចម៌ដីខុសច្បាប់ នៅក្នុង តំបន់អាងស្តុកទឹក ទួលបារាយណ៌អណ្តែត នៅក្រុងព្រៃវែង ត្រូវបានអាជ្ញាធរក្រុងចុះផ្អាកហើយ កាលពីថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៩ តែមិនទាន់ដោះស្រាយ ទៅជាយ៉ាងណា នៅឡើយទេ។
អភិបាលក្រុងព្រៃវែង លោក ម៉ន នីបណ្ឌិត បានឲ្យដឹងថា អាជ្ញាធរក្រុង បានចុះពិនិត្យនៅទីតាំងនេះហើយ ហើយមន្រ្តីជំនាញធនធានទឹក ក៍បានប្រើម៉ាស៊ីនចុចវាស់វែង លើទីតាំងក៍រួចហើយដែរ និងកំពុងផ្ទៀងផ្ទាត់ជាមួយ ប្លង់អាង ថាតើមានរំលោភចូល ឬមួយយ៉ាងណា។ លោកបន្តថា ការចុះនាពេលនេះ ក៍មិនមែនពិនិត្យតែរណ្តៅដី របស់ អ៊ឹង ម៉េងហ៊ាង ហៅ(ឆ លីហៀង)ប៉ុណ្ណោះទេ តែរណ្តៅ២កន្លែងផ្សេងទៀត ដែលនៅជិតគ្នានេះ ក៍ចុះពិនិត្យ ដែរ ព្រោះកំពុងធ្វើសកម្មភាពដូចគ្នា។ ហើយបើរកឃើញថា ទីតាំងណាមួយបានជីករំលោភចូលដីអាងនោះ លោក នឹងបញ្ជាឲ្យបញ្ឈប់សកម្មភាពភ្លាម នឹងមានវិធានការផ្លូវច្បាប់។ ជាក់ស្តែងទីតាំងទាំ៣ខាលើ ត្រូវបានផ្អាកហើយ។
លោកបញ្ជាក់ដែរថា ដីអាងទឹកទួលបារាយណ៌អណ្តែតនេះ មានទំហំសរុប១៧៥ហិកតា ហើយជាទូទៅនៅ រដូវប្រាំងអាងទឹកនេះ មានការគោករាក់ ប្រជាពលរដ្ឋបាននាំគ្នាអាស្រ័យផល ដោយធ្វើស្រែប្រាំង នៅលើដីជុំវិញ នោះ។ រីឯនៅរដូវវស្សា អាងទឹកនេះ គឺជាជង្រុកមច្ឆជាតិដ៍សំខាន់ សម្រាប់ឲ្យពលរដ្ឋនេសាទ ចិញ្ចឹមជីវិត។
លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក ខេត្តព្រៃវែង បានអោយដឹងថា តាមរយៈការចុះវាស់វែង និងផ្ទៀងផ្ទាត់ ជាមួយប្លង់មេនៃដីអាងទឹក បានបញ្ជាក់ថា ទីតាំងរណ្តៅដីទាំង៣កន្លែង ដែលឈ្មួញកំពុងជីកនេះ គឺពិតជាបាន រំលោភចូលដីអាងទឹកទាំងអស់មែន ហើយពេលនេះ លោកកំពុងធ្វើ របាយការណ៍ ដាក់ជូនឯកឧត្តមអភិបាលខេត្ត ដើម្បីពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់។
លោក ជា កក្តដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា សកម្មភាពខាង លើនេះ គឺពុំមានច្បាប់អនុញ្ញាតិទេ ហើយរណ្តៅដីក៏ជ្រៅលើសពីច្បាប់កំណត់ដែរ ដូច្នេះ លោកនឹងចាត់វិធានការ តាមផ្លូវច្បាប់ដូចគ្នា ប៉ុន្តែចាំមន្ទីរធនធានទឹក និងអាជ្ញាធរ សិក្សាប្លង់ចប់សិន។ លោកបញ្ជាក់ថា ទីតាំងរណ្តៅដី ៣កន្លែងខាងលើ ទី១ជារបស់ឈ្មោះ អ៊ឹង ម៉េងហ៊ាង ហៅ ឆ លីហៀង, ទី២ជារបស់ឈ្មោះ យឹម ភាង ជាសមាជិក ក្រុមព្រឹក្សាខេត្តព្រៃវែង និងទី៣ជារបស់ ឈ្មោះ រទ្ធី ប៉ុន្តែពេលនេះ បានផ្អាកសកម្មភាពអស់ហើយ។
ទាក់ទងបញ្ហានេះ លោក អ៊ឹង ម៉េងហ៊ាង ហៅ (ឆ លីហៀង) Tnaot News ព្រឹកនេះ មិនទាន់មានប្រភព សម្រាប់ ទាក់ទង ដើម្បីសុំការបំភ្លឺបាននៅឡើយទេ។ តែលោក បានប្រាប់មន្រ្តីជំនាញថា ដីដែលគាត់កំពុងជីកនោះ គឺគាត់ ទិញពីប្រជាពលរដ្ឋ ចំនួន៣នាក់ ដោយមានអាជ្ញាធរភូមិឃុំដឹងឮ ប៉ុន្តែលោកទទួលស្គាល់ថា ដីនេះគឺជាដី របស់រដ្ឋ ដែលពលរដ្ឋសុំអាស្រ័យផល ហើយរដ្ឋអំណាចមិនចេញបណ្ណ័កម្មសិទ្ធិឲ្យទេ ហើយលោកទិញដីនេះ ក៏មិនយកជា កម្មសិទ្ធិផ្ទាល់ខ្លួនដែរ គឺលោកជីកយកតែអាចម៌ដីប៉ុណ្ណោះ។
ចំណែកប្រជាពលរដ្ឋ អះអាងថា ដីដែលគាត់លក់ឲ្យ (ឆ លីហៀង) គឺដីដែលនៅចំណុចរណ្តៅទី១ ចំណែករណ្តៅទី២ ដែលគេកំពុងជីកនោះ គឺជាដីអាងទឹករបស់រដ្ឋសុទ្ធសាត និងគ្មានអ្នកណាលក់ឲ្យទេ គឺលោក (ឆ លីហៀង) ជីកពង្រីកយកដោយខ្លួនឯង។ ពលរដ្ឋថា មិនតែប៉ុណ្ណោះ គេថែមទាំងជីក ប៉ះពាល់ដល់ដីស្រែប្រាំង របស់ពលរដ្ឋទៀតផង និងបានប្តឹងផ្តល់គ្នា តែក្រោយមកលោក អ៊ឹង ម៉េងហ៊ាង បានចេញមុខ ដោះស្រាយសង បញ្ចប់រឿង៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
精彩推荐
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើង៥១នាក់ ក្រោយសពជនរងគ្រោះចំនួន ២នាក់ទៀតត្រូវបានរកឃើញ

ពាក្យចាស់ពោលថា “មនុស្សមាន ២ ប្រភេទដែលមើលទៅរួសរាយ ប៉ុន្តែទុកចិត្តមិនបានទេ”

កម្លាំងជំនាញបង្រ្កាបការនាំចូលសាច់ក្រក ចង្រិតដូង ខូចគុណភាពបាន ១៤០០គីឡូក្រាម

រៀនពីច្បាប់ក្រពើ! រៀនមេរៀនពីសត្វមួយនេះ ធានាថា អ្នកនឹងជោគជ័យ ហើយក៏សប្បាយចិត្ត

全部评论 (0)
暂无评论