
Sawatdee
· 2019-07-06
ពេលដែលលោក Arthur បានក្លាយជាប្រធានាធិបតី!
#ចំនេះដឹង# #ចំណេះដឹង# #អប់រំ និងការងារ#
0
លោក Arthur ត្រូវបានតែងតាំងដោយគណបក្សសាធារណរដ្ឋសម្រាប់តំណែង អនុប្រធានាធិបតី។ លោកទទួលបានការតែងតាំងសំខាន់នេះ ដោយសារតែហេតុផលនយោបាយនិងជាការពេញចិត្តរបស់មិត្តភក្តិដ៏មានឥទ្ធិពលម្នាក់របស់លោក Arthur គឺសមាជិកព្រឹទ្ធសភា Roscoe Conking។ លោកមិនដែលធ្លាប់មានការិយាល័យធ្វើការពីមុនមកទេ ដែលការខ្វះខាតបទពិសោធរបស់លោកនេះ ធ្វើឱ្យមនុស្សមួយចំនួនមានការព្រួយបារម្ភ ហើយពួកគេសង្ឃឹមថាគ្មានអ្វីកើតឡើងដល់លោកប្រធានាធិបតី Garfield ទេ។
ជាអកុសលការភ័យខ្លាចដ៏អាក្រក់បំផុតរបស់មនុស្សជាច្រើនបានកើតឡើងពិតប្រាកដ នៅពេលដែលប្រធានាធិបតី Garfield ត្រូវបានគេធ្វើឃាតភ្លាមៗបន្ទាប់ពីក្លាយជាប្រធានាធិបតី។ លោក Arthur ដែលគ្មានបទពិសោធនេះ ក៏បានក្លាយជាប្រធានាធិបតីអាមេរិក ដែលលោកនឹងត្រូវរៀនពីការងារនេះច្រើនមែនទែន។
ព្រឹត្តិការណ៍និងសមិទ្ធិផលខ្លះៗ នៃរបស់លោក:
- សកម្មភាព Pendleton - សកម្មភាពនេះបានបង្កើតគណៈកម្មការស៊ីវិលដែលជួយជួលមនុស្សឱ្យធ្វើការងាររបស់រដ្ឋាភិបាល ដោយផ្អែកលើសមត្ថភាពជាជាងការគាំទ្រផ្នែកនយោបាយ។ ការងារត្រូវបានបំពេញដោយផ្អែកលើដែលពិន្ទុដែលប្រជាជនធ្វើបាននៅលើការប្រឡង។ ការធ្វើបែបនេះ ត្រូវបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន។
- នាវាចម្បាំងអាមេរិក - លោក Arthur បានធ្វើការដើម្បីផ្តល់នាវាបន្ថែមសម្រាប់កងនាវាចរអាម៉េរិក ដែលមានការធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
- ជនជាតិកំណើតអាមេរិចដើម - លោកបានធ្វើការដើម្បីបង្កើនមូលនិធិសម្រាប់ការអប់រំជនជាតិឥណ្ឌាអាមេរិក។
លោក Arthur បានធ្វើការងារដ៏ល្អជាច្រើនកាលដែលជាប្រធានាធិបតី។ អ្នកប្រវត្ដិសាស្ដ្រភាគច្រើនចាត់ទុកលោក ជាប្រធានាធិបតីមានតម្លៃកណ្តាលនៅក្នុងចំនោមប្រធានាធិបតីអាមេរិក។
លោកដឹងថាលោកមានជំងឺតម្រងនោមធ្ងន់ធ្ងរ មុននឹងចាកចេញពីតំណែងប្រធានាធិបតី។ នេះប្រហែលជាមូលហេតុដែលលោកមិនបានឈរឈ្មោះអាណត្តិទីពីរ។ លោកបានស្លាប់ដោយសារជំងឺតម្រងនោម ប្រហែលជាងពីរឆ្នាំក្រោយមក៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)