
Vireakboth
· 2019-07-24
ចំណុចសំខាន់ទាំង៧ ដែលមិនអាចមើលរំលងបានពេលចាប់ផ្តើមអាជីវកម្ម
#អាជីវកម្ម# #សង្គម#
0
ភ្នំពេញៈ លោកអ្នកប្រហែលជាគិតថា ការចាប់ផ្តើមធ្វើអាជីវកម្មគ្រប់ប្រភេទ ពិតជាងាយស្រួល ដោយគ្រាន់តែមានថវិកាធ្វើជាដើមទន់ គឺអាចដំណើរការបាន។ ប៉ុន្តែត្រូវដឹងថា នៅប្រទេសដែលកំពុងតែមានការអភិវឌ្ឍ និងរីកចម្រើនលើផ្នែកសេដ្ឋកិច្ចរាល់ការបង្កើតអាជីវកម្មទាំងអស់ ចាំបាច់ត្រូវតែធ្វើឡើងទៅតាមទម្រង់ និងក្រមរបស់ច្បាប់ដែលបានកំណត់ ដើម្បីមានសិទ្ធិធ្វើការប្រកួតប្រជែងដោយបើកចំហរ និងមិនមានហានិភ័យកើតឡើង។
ចំណុចសំខាន់ក៏ដូចជាក្រឹត្យក្រមនៃនិីតិវិធីដែលលោកអ្នកជាម្ចាស់អាជីវកម្មត្រូវធ្វើនោះ គឺមានដូចនៅខាងក្រោមនេះ ៖
១) សុំអាជ្ញាប័ណ្ណអាជីវកម្ម និងការអនុញ្ញាតៈ អ្នកត្រូវតែសុំអាជ្ញាប័ណ្ណ និងការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាមុនសិន មុននឹងចាប់ផ្តើមបើកអាជីវកម្មប្រភេទណាមួយ ដើម្បីជៀសផុតពីហានីភ័យដែលកើតឡើងជាយថាហេតុ។ សូមចាំថា ស្ទើរតែគ្រប់អាជីវកម្មទាំងអស់ត្រូវមានអាជ្ញាប័ណ្ណអាជីវកម្ម។ “អាជ្ញាបណ្ណ និងបណ្ណអនុញ្ញាត” នៅក្នុងផ្នែកជំនួញខ្នាតតូច នឹងជួយចង្អុលបង្ហាញអ្នកក្នុងទិសដៅត្រឹមត្រូវ។
២) ការទិញសិទ្ធិអាជីវកម្មៈ សហគ្រិនដែលមានសក្តានុពល មានជម្រើសជាច្រើនក្រៅពីការចាប់ផ្តើមអាជីវកម្មពីដំបូង បង្អស់ រួមទាំងការទិញសិទ្ធិអាជីវកម្ម ដែលមានស្រាប់ ឬសិទ្ធិផ្តាច់មុខ។ ប៉ុន្តែមុនពេលដែលអ្នកទិញ ត្រូវត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដោយចាប់ផ្តើមធ្វើការស្រាវជ្រាវរបស់អ្នកឱ្យយល់ច្បាស់ពីអ្វីដែលអ្នកកំពុងទទួល។ ផ្នែកនេះគ្របដណ្តប់គ្រប់ទិដ្ឋភាពទាំងអស់ នៃការទិញអាជីវកម្មដូចជាការទិញយីហោជាដើម។ (Franchise)។ ប៉ុន្តែអ្នកក៏ត្រូវការយល់ដឹងអំពីតម្លៃ និងអ្វីដែលត្រូវរំពឹងទុកនៅពេលទិញអាជីវកម្ម។
៣) ការជ្រើសរើសឈ្មោះពាណិជ្ជកម្មរបស់អ្នកៈ តើអ្វីទៅជាឈ្មោះអាជីវកម្ម? ជាការពិតណាស់ នៅពេលនិយាយអំពីការចាប់តផ្តើមអាជីវកម្ម លោកអ្នកត្រូវដាក់ឈ្មោះអាជីវកម្មរបស់អ្នក ព្រោះវាជារឿងសំខាន់ក្នុងការជ្រើសរើសឈ្មោះ ដើម្បីឱ្យមនុស្ស ឬអតិថិជនងាយស្រួលចងចាំ និងពិពណ៌នាអំពីមុខជំនួញរបស់អ្នក ប៉ុន្តែត្រូវដាក់ឈ្មោះអាជីវកម្មណាដោយមិនយកឈ្មោះពីគេមកដាក់ដែលមានពីមុនមក ដើម្បីជាការរក្សាសិទ្ធិ។
៤) បង្កើតផែនការពាណិជ្ជកម្មៈ អាជីវកម្មដែលទទួលបានជោគជ័យទាំងអស់ត្រូវមានផែនការអាជីវកម្មមួយ ដែលបង្ហាញអំពីគោលដៅរបស់ក្រុមហ៊ុន និងផែនការប្រតិបត្តិ។ ផែនការអាជីវកម្មមិនត្រឹមតែជួយរក្សាគ្រប់គ្នានៅក្នុងស្ថាប័ននោះទេ ប៉ុន្តែក៏មានតួនាទីជាប្រវត្តិរូបរបស់ក្រុមហ៊ុន និងអាចជួយដល់ការខិតខំប្រឹងប្រែងផ្តល់មូលនិធិផងដែរ។ ផ្នែកនេះគ្របដណ្តប់លើមូលហេតុ នៃការសរសេរផែនការអាជីវកម្ម និងវិធីសរសេរមួយរួមទាំងផែនការគំរូ និងធនធានពាក់ព័ន្ធ។
៥) ជំហានដំបូងដើម្បីចាប់ផ្តើមអាជីវកម្មៈ ការចាប់ផ្តើមអាជីវកម្ម គឺមិនងាយស្រួលទេហើយក៏មិនជោគជ័យដែរ។ ការជឿជាក់គឺមានសារៈសំខាន់បំផុត ប៉ុន្តែវាគឺជាការវាយតម្លៃដោយស្មោះត្រង់អំពីផែនការអាជីវកម្ម ដោយការយល់ដឹងអំពីទិដ្ឋភាពផ្នែកច្បាប់នៃភាពជាសហគ្រិន និងការរំពឹងទុកជាក់ស្តែងពីរបៀប ដែលអាជីវកម្មរបស់អ្នកនឹងរកលុយ ។
៦) ការចាប់ផ្តើមផ្តល់ហិរញ្ញប្បទានៈ នៅពេលចាប់ធ្វើអាជីវកម្មថ្មី ការផ្តល់ហិរញ្ញប្បទានទំនងជាស្ថិតក្នុងចំណោមអ្វីដែលសំខាន់បំផុត។ ប៉ុន្តែការចាប់ផ្តើមការផ្តល់ហិរញ្ញប្បទានក៏ជាភារកិច្ចដ៏លំបាកបំផុតមួយ សម្រាប់សហគ្រិនដោយផ្តោតលើការដាំដុះនៃការទុកចិត្តក្នុងការប្រឈមមុខនឹងហានិភ័យ។ មិនថាអ្នកកំពុងបន្តការវិនិយោគសាច់ប្រាក់ពីមិត្តភក្ដិ និងគ្រួសារ ការខ្ចីលុយពីធនាគារ ការផ្តល់មូលនិធិសមធម៌ មូលធន ឬប័ណ្ណឥណទាន ការរៃអង្គាសប្រាក់ដែលទទួលបានជោគជ័យ ; ក៏តម្រូវឱ្យមានវិធីសាស្រ្តជាយុទ្ធសាស្ត្រ និងការអត់ធ្មត់ឱ្យបានច្រើន។
៧) ចាប់ផ្តើមធនធានអាជីវកម្មៈ ការចាប់ផ្តើមអាជីវកម្មអាចមើលទៅហាក់ដូចជាភារកិច្ចគួរឱ្យភ័យខ្លាចពីការធានានូវដើមទុនចាប់ផ្តើម ការជួលមនុស្សឱ្យបានត្រឹមត្រូវ និងរកអតិថិជនជាដើម។ ដូច្នេះ លោកអ្នកត្រូវតែមានធនធានគ្រប់គ្រាន់ ដើម្បីដំណើរអាជីវកម្មឱ្យបានជោគជ័យ។
ក្រោយពេលលោកអ្នកអនុវត្តទៅតាមគោលការណ៍ ក៏ដូចជា ការណែនាំខាងលើ យើងជឿថា អាជីវកម្មរបស់លោកអ្នកពិតជាអាចមានដំណើរការទៅមុខ ប្រកបដោយភាពរលូន និងមិនមានបញ្ហារាំងស្ទះណាមួយពាក់ព័ន្ធទៅ នឹងសិទ្ធិនៃការធ្វើអាជីវកម្មនោះឡើយ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
精彩推荐
ព្រះរាជពិធីថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះមហាក្សត្រិយានី សុីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សរីវឌ្ឃនា

តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival

សញ្ញាទាំង ៤ បង្ហាញច្បាស់ៗថា អ្នកជាមនុស្សឆ្លាត ឈ្លាសវៃ មានបញ្ញាខ្ពស់

តើសាលប្រកួតកីឡារដូវរងាអាស៊ីមានរូបរាងយ៉ាងណា?

全部评论 (0)