
Ponleu
· 2019-07-10
នាយកដ្ឋានព័ត៌មានវិទ្យា ប្រាប់វិធីការពារទូរសព្ទ ពីមេរោគជំរិតទារប្រាក់មួយប្រភេទ
#មេរោគជំរិតទារប្រាក់មួយប្រភេទ# #បច្ចេកវិទ្យា# #វិធីការពារទូរសព្ទ# #វិទ្យាសាស្ត្រ#
0
WannaLocker ជាប្រភេទមេរោគជំរិតទារប្រាក់ ដែលស្រដៀងនឹងមេរោគ WannaCry ដែលបានវាយលុកពិភពលោកអំឡុងខែឧសភា ឆ្នាំ២០១៧។ លើសពីនេះទៀត WannaLocker បានបន្ថែមនូវមុខងារមួយចំនួនដូចជា មុខងារបញ្ជាទូរសព្ទជនរងគ្រោះពីចង្ងាយ (Remote Administration Tool - RAT) និងមុខងារលួចព័ត៌មានហិរញ្ញវត្ថុ (Banking Trojan)។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ។
នាយកដ្ឋានដដែល បានបន្តថា បច្ចុប្បន្នមេរោគនេះកំពុងផ្តោតគោលដៅវាយប្រហារលើបណ្តាអ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ក្នុងប្រទេសចិន តាមរយៈ plugin របស់ហ្គេម ដែលកំពុងពេញនិយម (King of Glory) ក្នុងប្រទេសមួយនេះ។
បន្ទាប់ពីឆ្លងមេរោគ WannaLocker ទូរសព្ទរងគ្រោះនឹងប្តូររូបភាពជារូបតុក្កតា ចំនែកឯកសារក្នុង External Storage នឹងត្រូវជាប់លេខសម្ងាត់ និងលេចឡើងផ្ទាំងផ្តល់ព័ត៌មានដើម្បីបង់ប្រាក់ដោះលេខសម្ងាត់ឯកសារទាំងនោះ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលអាចការពារទូរសព្ទដៃរបស់អ្នកពីមេរោគ ឬការបាត់បង់ឯកសារ៖
១) ត្រូវមានការប្រុងប្រយ័ត្ន នៅពេលទាញយកកម្មវិធីផ្សេងៗ ជាពិសេសពីប្រភពមិនច្បាស់លាស់
២) ដំឡើងកម្មវិធីការពារមេរោគក្នុងទូរសព្ទ
៣) ធ្វេីការ Backup ឯកសារសំខាន់ៗ
៤) ធ្វេីបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរសព្ទជាប្រចាំ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
精彩推荐
៣យ៉ាងដែលអ្នកមិនគួរនិយាយលេងសើចជាដាច់ខាត បើមិនចង់បាត់បង់គ្រប់យ៉ាង

សេចក្ដីទុក្ខក្នុងជីវិតមាន ៣ យ៉ាង ដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវជួបប្រទះ មិនអាចគេចវេសបានឡើយ

រៀនតាមច្បាប់សត្វក្អែក! ឪពុកម្ដាយដែលចាស់ៗ ពេលរស់នៅជាមួយនឹងកូនៗ ឬចៅ អ្នកត្រូវរៀនតាមច្បាប់សត្វក្អែក ទើបជីវិតអ្នកបានស្កប់សុខ និងមានសំណាង

កុំពិបាកចិត្ត បើកូនរបស់អ្នកមានចរិតឆ្មើងឆ្មៃ ហើយពិបាកចិញ្ចឹម ព្រោះលក្ខណៈ ៣ យ៉ាងនេះបង្ហាញថាគេជាក្មេងឆ្លាត

全部评论 (0)