![](/_nuxt/img/avatar.cc6781e.png)
Sopheap
· 2019-07-11
មេរៀនទាំង ៧ នៃភាពជាអ្នកដឹកនាំ ដែលអ្នកអាចរៀនពីសត្វឥន្ទ្រីបាន
#ចំណេះដឹង# #មេរៀនទាំង៧# #អប់រំ និងការងារ#
9
មេរៀនទី ១: សត្វឥន្ទ្រីតែងតែហោះហើរតែម្នាក់ៗឯង និងហោះខ្ពស់ៗ
ដូចនេះអ្នកត្រូវនៅឱ្យឆ្ងាយពីមនុស្សដែលមានចិត្តគំនិតចង្អៀតចង្អល់ ដែលនាំឱ្យអ្នកធ្លាក់ចុះក្នុងបាតជ្រោះ។
មេរៀនទី ២: ឥន្ទ្រីមានចក្ខុវិស័យយ៉ាងមុតមាំ
ដូចនេះអ្នកត្រូវមានចក្ខុវិស័យ និងការផ្តោតអារម្មណ៍យ៉ាងមុតមាំ ដោយមិនគិតពីឧបសគ្គ ហើយចុងក្រោយអ្នកនឹងទទួលបានជោគជ័យ។
មេរៀនទី ៣: សត្វឥន្ទ្រីមិនស៊ីអាហារដែលស្អុយរលួយនោះទេ គឺពួកវាស៊ីតែសត្វព្រៃស្រស់ៗ តែប៉ុណ្ណោះ។
ដូចនេះអ្នកកុំសង្ងំតែត្រេកអរតែ លទ្ធផលចាស់ៗរបស់អ្នកកន្លងមក ចូរបន្តស្វែងរកអ្វីដែលថ្មីដើម្បី ដើរទៅមុខទៀត។
មេរៀនទី ៤: ឥន្ទ្រីស្រលាញ់ព្យុះ
ដូចនេះអ្នកត្រូវតែសម្រេចឱ្យបាននូវសមិទ្ធិផល និងមិនត្រូវភ័យខ្លាចរាល់គ្រប់បញ្ហាទាំងអស់។ ផ្ទុយទៅវិញត្រូវតែទទួលយក ហើយប្រែក្លាយបញ្ហាឱ្យទៅជាប្រយោជន៍។
មេរៀនទី ៥: នៅពេលដែលសត្វឥន្រ្ទីញីជួបសត្វឥន្រ្ទីឈ្មោល គឺឥន្រ្ទីញីតែងតែសាកល្បងសត្វឥន្រ្ទីឈ្មោលចំពោះការប្តេជ្ញាចិត្តរបស់វាជានិច្ច។ ដូចនេះវាមិនអាស្រ័យថាវាជាជីវិតផ្ទាល់ខ្លួនរបស់អ្នក ឬក៏វិជ្ជាជីវៈរបស់អ្នកនោះទេ អ្នកត្រូវតែសាកល្បងនូវការប្តេជ្ញាចិត្តរបស់ដៃគូរបស់អ្នកជានិច្ច។
មេរៀនទី ៦: ឥន្ទ្រីត្រៀមខ្លួនសម្រាប់ការហ្វឹកហ្វឺនជានិច្ច
ដូចនេះមិនថាអ្នកនៅទីណា ឬពេលណានោះទេ អ្នកត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការហ្វឹកហាត់ ធ្វើបែបនេះទើបអ្នករីកចម្រើនទៅមុខរហូត។
មេរៀនទី ៧: នៅពេលសត្វឥន្ទ្រីមានវ័យកាន់តែចាស់ ស្លាបថ្មីរបស់វាតែងតែធ្វើបាបវា។ ចំណែកមនុស្សយើងក៏ចឹង អ្នកត្រូវតែទម្លាក់នូវទម្លាប់ចាស់ៗ ដែលគ្មានបានការចោលឱ្យអស់ ឬជាទម្លាប់ដែលជាបន្ទុកឥតប្រយោជន៏។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
全部评论 (0)