
Peou
· 2019-07-29
ឈប់ភ្លាម! គ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់ បើទម្លាប់គេងបែបនេះរាល់យប់
#ទម្លាប់គេង# #គន្លឹះថែទាំសុខភាព# #សុខភាព#
0
មានរបៀបគេងច្រើនណាស់ ដែលមិនល្អទាល់តែសោះសម្រាប់សុខភាព ហើយក៏មានមនុស្សមិនតិចនាក់ដែរ ចូលចិត្តទម្លាប់គេងអាក្រក់រាល់យប់ ទាំងមិនដឹងថា វាពិតជាគ្រោះថ្នាក់បំផុតចំពោះសុខភាព។
១. មិនលាងសម្អាតមុខឲ្យបានស្អាតល្អ
មនុស្សស្រីភាគច្រើន ដែលមមាញឹកជាមួយកិច្ចការផ្សេងៗ ពុំសូវបានលុបលាងជូតសម្អាតគ្រឿងសម្អាងនៅមុខឲ្យបានត្រឹមត្រូវល្អ គ្រាន់តែដុសធ្មេញ ងូតទឹកហើយក៏ចូលគេងតែម្តង។ ត្រូវចាំថា បើអ្នកមិនយកចិត្តទុកដាក់សម្អាតស្បែកមុខទេនោះ មុខនឹងកើតមុន អាចបំផ្លាញដល់ក្រពេញញើស បណ្តាលឲ្យស្បែកខូចគ្មានសល់។ រវល់យ៉ាងណាក៏ដោយ គួរឆ្លៀតពេលលាងមុខឲ្យបានស្អាតល្អ មុនពេលចូលគេងរាល់យប់។
២. ចូលគេងទាំងសក់នៅសើម
បើអ្នកកក់សក់នៅពេលយប់ ហើយមិនបានផ្លុំឲ្យស្ងួតល្អ គេងទាំងសក់នៅសើម ជាតិទឹកនឹងទុំជាប់លើស្បែកក្បាល រីឯសីតុណ្ហភាព កាន់តែត្រជាក់នៅពេលយប់ ជាហេតុបណ្តាលឲ្យរាងកាយទៅជាឈឺ និងមានអាការៈឈឺក្បាលបន្ទាប់ពីភ្ញាក់ឡើង នៅពេលព្រឹក។ ក្នុងករណីខ្លះទៀត អាចធ្ងន់ធ្ងររហូតធ្វើឲ្យអ្នកមានអារម្មណ៍ថាស្ពឹកមុខ ឬដាច់សរសៃឈាមខួរក្បាលក៏មាន។
៣. គេងពាក់អាវទ្រនាប់
នៅពេលយប់រាងកាយត្រូវការសម្រាក មិនត្រូវការរបស់ណាដែលធ្វើឲ្យរឹបតឹងពិបាកឡើយ។ មុនពេលចូលគេង ដាច់ខាតកុំពាក់អាវទ្រនាប់ ពុំនោះទេកូនកណ្ដុរងាយនឹងកើតចេញមកខ្លាំងណាស់។ តាមការសិក្សាស្រាវជ្រាវ នៃមន្ទីរពេទ្យសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការស្ទង់មតិលើស្រ្តី ប្រមាណជាង ៥០០០ នាក់ លទ្ធផលបង្ហាញថា អ្នកដែលពាក់អាវទ្រនាប់ពេលគេង មានអត្រាប្រឈមនឹងការកើតជំងឺមហារីកសុដន់លើសពី២ដង ច្រើនជាងអ្នកដែលមិនពាក់។
៤. គេងផ្កាប់មុខ
សូម្បីតែកាយវិការពេលនៅគេង ក៏អាចប៉ះពាល់ខ្លាំងដល់រាងកាយនិងដំណេកបានដែរ។ បើអ្នកចូលចិត្តគេងផ្កាប់មុខពេញមួយយប់ សាច់ថ្ពាល់នឹងបាត់បង់ភាពយឺត បណ្តាលទៅជាជ្រួញអាក្រក់មើល។ លើសពីនេះទៅទៀត ពេលផ្ទៃមុខកកិតចុះឡើងជាមួយខ្នើយកើយ ហាក់បីដូចជាអ្នកបានហែករន្ធញើសលើមុខឲ្យកាន់តែរីកធំ ដើម្បីងាយស្រួលឲ្យបាក់តេរីជ្រែកចូល បង្កទៅជាការកើតមុន ហើយស្បែករឹងគ្រើមគ្មានសុខភាពល្អ។
៥. បើកទូរទស្សន៍ចោល
អ្នកសិក្សាស្រាវជ្រាវ បានបង្ហាញថា ជាតិមេឡានីន បានផលិតចេញពីក្រពេញម្យ៉ាង (Pineal) នៅជិតភ្នែក។ ពេលភ្នែកនៅកន្លែងងងឹត ក្រពេញ(Pineal) នោះ នឹងសន្មតថាវាជាពេលយប់ ដែលជាពេលត្រូវផលិតអ័រម៉ូនមេឡានីន។ បើអ្នកបើកទូរទស្សន៍ចោល មានពន្លឺចាំង ធ្វើឲ្យអ័រម៉ូនមេឡានីនធ្លាក់ចុះគួរឲ្យកត់សម្គាល់ នឹងអាចបណ្តាលឲ្យប៉ះពាល់ដល់ការមានកូន។
៦. ស្លៀកសម្លៀកបំពាក់រឹបតឹង
សម្លៀកបំពាក់រឹបតឹង អាចធ្វើឲ្យរាងកាយរោលរមាស់ មិនស្រួលក្នុងខ្លួន និងប៉ះពាល់ដល់ដំណេក។ ជាពិសេសសូម្បីតែខោទ្រនាប់ ក៏អាចធ្វើឲ្យការផលិតអ័រម៉ូនមេឡានីននិងអ័រម៉ូនផ្សេងទៀត មានការថយចុះដែរ។ ពេលគេង គួរស្លៀកពាក់រលុងស្រួលខ្លួននិងកក់ក្តៅ ដើម្បីគេងលក់ស្រួល មិនប៉ះពាល់ដល់សុខភាព។
៧. យកភួយគ្របក្បាលជិត
នៅពេលគេង ដាច់ខាតកុំយកភួយទៅគ្របក្បាលជិតឈឹង ព្រោះវានឹងប៉ះពាល់ដល់ការដកដង្ហើមនិងខួរក្បាល។ ទម្លាប់មួយនេះ ធ្វើឲ្យខ្យល់ដង្ហើមនៅវិលជុំក្នុងភួយ និងគ្មានខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់។ វាមិនត្រឹមតែបង្កផលប៉ះពាល់ដល់ដំណេកប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឲ្យអ្នកឈឺក្បាលវិលមុខ និងប៉ះពាល់ដល់ការចងចាំរបស់ខួរក្បាលទៀតផង។
កែប្រែឲ្យហើយទៅ កុំបណ្តោយឲ្យទម្លាប់អាក្រក់នៅពេលគេង ចូលមកយាយីបំផ្លាញសុខភាពរបស់អ្នក ពីមួយថ្ងៃទៅមួយថ្ងៃ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ស្តេចនាគទាំងបួន តើលោកអ្នកចូលចិត្តមួយណា? #ណាចា

នៅថ្ងៃវារៈឡើងស័ក អាជ្ញាធរស្រុកស្រីសន្ធររៀបចំព្រឹត្តិការណ៍បំបោលក្របី-សេះ-គោ និងរទេះតាមបែបសាសនា

ដំណើរកម្សាន្តរដូវរងា សូមស្វាគមន៍មកកាន់ភូមិភាគស្វត័ត Xizang ប្រទេសចិន!

លក្ខណៈ៤យ៉ាងរបស់មនុស្សមានបុគ្គលិកលក្ខណៈល្អ បើអ្នកទំនាក់ទំនងជាមួយកាន់តែច្រើន ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន

全部评论 (0)