
kheang
· 2019-07-31
ក្រោយចេញពី Arsenal ខ្សែប្រយុទ្ធ Welbeck ពិបាករកក្លិបថ្មីព្រោះកត្តាប្រឈម២យ៉ាង
#កីឡា# #Arsenal# #Welbeck# #បាល់ទាត់អន្តរជាតិ#
0
ខ្សែប្រយុទ្ធអង់គ្លេស Danny Welbeck កំពុងពិបាករកក្លិបថ្មីលេង ដោយសារតែប្រវត្តិរបួសញឹកញាប់ ប្រាក់ខែខ្ពស់ បូករួមប្រាក់រង្វាន់ថ្លៃស៊ីញេកុងត្រា៥លានផោនទៀត។អតីតយុវជន Manchester United វ័យ២៨ឆ្នាំត្រូវបាន Arsenal បញ្ចប់កិច្ចសន្យាកាលពីដើមខែកក្កដាឆ្នាំ២០១៩នេះ ក្រោយរួមរស់បាន៥រដូវកាល។ តែរដូវកាល២០១៨-១៩កន្លងទៅ គេបានខកខានសឹងទាំងស្រុងដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរអំឡុងពេលលេង Europa League ទល់នឹង Sporting Lisbon ខែវិច្ឆិកាឆ្នាំមុន។
គេបានរងរបួសញឹកញាប់តាំងពីក្រោយចេញពី Manchester United ក្នុងរដូវក្ដៅ២០១៤ ហើយពិបាករកក្លិបថ្មីដែលចង់បានគេ។ទន្ទឹមនឹងនេះ យោងតាម The Sun ខ្សែប្រយុទ្ធរូបនេះមានថ្លៃនឿយហត់១០០,០០០ផោនក្នុងមួយសប្ដាហ៍ និងមានលក្ខខណ្ឌប្រាក់រង្វាន់ថ្លៃស៊ីញេកុងត្រាប្រហែល៥លានផោន (ថ្លៃទឹកប៊ិចស៊ីញេកុងត្រា ជាទូទៅកីឡាករអាជីពតែងតែមាន)។សូមបញ្ជាក់ថា ក្នុងពេល៥រដូវកាលនៅ Arsenal កីឡាករកម្ពស់១.៨៥ម៉ែត្រខាងលើបានចូលលេងសរុប១២៦លើក និងស៊ុតចូល៣២គ្រាប់ តែបើគិតក្នុងក្របខ័ណ្ឌ Premier League គេចូលលេងត្រឹម៤៦លើកប៉ុណ្ណោះសម្រាប់ Arsenal។ គេបានខកខានការប្រកួត១២៣លើកសម្រាប់ក្រុមកាំភ្លើងធំដោយសារតែរបួស។ក្នុងក្រុមជម្រើសជាតិអង់គ្លេសវិញ Welbeck ឆ្វាក់ប៊ុតគួរសម ដោយរកបាន១៦គ្រាប់ពី៤២ប្រកួត តែគេបានខកខាន FIFA World Cup 2018 ដោយសារតែរបួសជង្គង់៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
全部评论 (0)
暂无评论