发布作品

简体中文

DYPHAN

· 2019-08-01

គន្លឹះ៥យ៉ាងក្នុងការស្វែងរកការងារដែលអ្នកស្រលាញ់ពេញចិត្ត

#ចំណេះដឹង# #ស្វែងរកការងារដែលចូលចិត្ត# #អប់រំ និងការងារ#

0

មនុស្សជាច្រើនចំណាយពេលច្រើនណាស់សម្រាប់ធ្វើការជាងធ្វើអ្វីៗផ្សេងទៀត។ ចុះហេតុអ្វីក៏មិនស្វែងរកការងារដែលអ្នកស្រលាញ់ពេញចិត្តទៅ? នេះជាវិធីខ្លះៗសម្រាប់ស្វែងរកការងារដែលអ្នកស្រលាញ់៖

១) ត្រូវដឹងថាខ្លួនឯងជាអ្នកណា៖ បើអ្នកយល់ពីខ្លួនឯងកាន់តែច្រើននុះអ្នកនឹងអាចរកអាជីពមួយដែលសាកសមនឹងអ្នកបានទៅថ្ងៃអនាគត។

២) ស្វែងរកអ្វីដែលធ្វើអោយអ្នកសប្បាយចិត្ត៖ ប្រសិនបើអ្នកអាចស្វែងរកឃើញពីអ្វីមួយដែលអាចធ្វើអោយអ្នកសប្បាយចិត្តនោះគួបផ្សំនឹងភាពខ្លាំងដែលមានស្រាប់ពីធម្មជាតិទៀតនោះអ្នកនឹងទទូលបានជោគជ័យយ៉ាងធំ។

៣) ធ្វើការងារណាដែលអ្នកពេញចិត្ត៖ មនុស្សជាច្រើនមិនពេញចិត្តទៅនឹងការងាររបស់ពួកគេទេដោយសារតែគេជ្រើសរើសការងារមួយដែលគេមិនពេញចិត្តរួចព្យាយាមបត់បែនការរស់នៅនោះអោយស៊ីទៅនឹងការងារទៅវិញ។

៤) ក្លាហានរកអ្វីដែលអ្នកពេញចិត្ត៖ អ្នកមិនអាចទ្រាំធ្វើការងារមួយដែលអ្នកមិនពេញចិត្តហើយមិនសាកសមទៅនឹងសមត្ថភាពអ្នកបានទេ។ វាអាចសាកសមទៅអ្នកដទៃតែវាមិនអាច ទៅរួចចំពោះអ្នកក៏ថាបាន។ ត្រូវហ៊ានសាកល្បងចាកចេញពីការងារអ្នកមិនចូលចិត្តហើយស្វែងរកអ្វីដែលអ្នកគិតថាអ្នកអាចបន្តបាន។៥) ស្វែងរកជំនួញ៖ អ្នកអាចស្វែងរកអ្នកប្រឹក្សាការងារនានាដើម្បីអោយ អ្នកយល់កាន់តែដឹងច្បាស់ ។

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)