
Khemera
· 2019-08-04
សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ាននឹងកើនដល់២៤០ពាន់លានដុល្លារនៅឆ្នាំ ២០២៥
#សង្គម#
0
ភ្នំពេញ ៖ ទំហំសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ានត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រមាណ ២៤០ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ខណៈវិស័យមួយនេះបាននឹងកំពុងរីកចំរើនគួរឱ្យកត់សម្គាល់។ នេះបើយោងតាមគេហទំព័រ ReportLinker ដែលបានចេញរបាយការណ៍កាលពីមិថុនា ឆ្នាំពី២០១៩ កន្លងមកនេះ។
នៅក្នុងរបាយការណ៍របស់ខ្លួនកម្រាស់៤០០ទំព័រស្តីពី ទីផ្សារភស្តុភារនិងឃ្លាំងស្តុកទំនិញអាស៊ានឆ្នាំ ២០១៩ -២០២៤ បានឱ្យដឹងថា មានអ្នកប្រើប្រាស់អ៊ិនធើណេតចំនួន ៣៣០លាននាក់នៅក្នុងតំបន់អាស៊ាន ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុងតំបន់ត្រូវបានប៉ាន់ប្រមាណថា នឹងក្លាយជាឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងឆ្នាំខាងមុខ។
តាមការប៉ាន់ស្មានសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន នឹងកើនឡើងដល់៧២ពាន់លានដុល្លារអាមេរិក គិតជាតម្លៃទំនិញសរុបក្នុងឆ្នាំ២០១៨កន្លងមកនេះ។
មានអ្នកប្រើប្រាស់ប្រអ៊ិនធើណេតប្រមាណ៣,៨លាននាក់ ដែលភ្ជាប់អ៊ិនតាមខែនីមួយៗ នៅក្នុងតំបន់ដែលធ្វើឱ្យអាស៊ាន ក្លាយជាទីផ្សារអ៊ិនធើណេតដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក ចាប់តំាងពីចន្លោះឆ្នាំ ២០១៥- និង២០២០។
របាយការណ៍ដដែលបន្តថា លើសពីនេះទៀតការកើនឡើងនូវចំនួនប្រជាជនវ័យក្មេង ត្រូវបានគេរំពឹងថាបង្កើនប្រាក់ចំណូល ផ្នែកសេដ្ឋកិច្ចឌីជីថលដល់ប្រមាណ២៤០ ពាន់លានដុល្លារនៅឆ្នាំ២០២៥ នៅក្នុងតំបន់អាស៊ានទាំងមូល៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论