发布作品

简体中文

Chanbotom

· 2019-08-04

Man United ចុងក្រោយនេះ គឺនឹងផ្តល់កុងត្រាតម្លៃ ១០លានផោន ក្នុងមួយឆ្នាំសម្រាប់ Dybala នៅរង់ចាំតែការសម្រេចចិត្តប៉ុណ្ណោះ

#Man United# #កីឡា# #Dybala# #បាល់ទាត់អន្តរជាតិ#

10

បរទេស: The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩នេះ បានសរសេរថា ក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថា បានយល់ព្រមរាល់លក្ខណ្ឌទាំងឡាយ ហើយដើម្បីធ្វើការដោះដូរ និងផ្ទេរយកកីឡាករខ្សែប្រយុទ្ធ អាហ្សង់ទីន Dybala និងការប្រគល់ Lukaku ទៅឲ្យ Juventus។

ប៉ុន្តែអ្វីៗ ត្រូវនៅរង់ចាំការសម្រេចចិត្តមួយវគ្គទៀតរបស់កីឡាករអាហ្សង់ទីនរូបនេះផ្ទាល់ ចំណែកឯ Lukaku វិញគឺរង់ចាំតែផ្ទេរចេញប៉ុណ្ណោះ។ ប្រភពដដែលបានសរសេរទៀតថា ក្លឹបបិសាចក្រហម Man United ដើម្បីធានាឲ្យមានការដោះដូរនេះកើតឡើងជោគជ័យនេះ ខ្លួនបានដាក់លក្ខណ្ឌជាប្រាក់កម្រៃដល់កីឡាករដល់ទៅ ១០លានផោន ក្នុងមួយឆ្នាំផងដែរ។

បើទោះបីជាមិនគ្រប់ទៅនឹងអ្វីដែលភ្នាក់ងាររបស់កីឡាករ Dybala ធ្លាប់បានបញ្ជាក់ថា កីឡាកររបស់ខ្លួនចង់បានប្រមាណជា ៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ក្តីប៉ុន្តែក្លឹបជឿជាក់ថាទឹកប្រាក់នេះ នឹងអាចប្រជែងជាមួយនឹងក្លឹបផ្សេងទៀត ដែលកំពុងចង់បានកីឡាករវ័យ ២៥ឆ្នាំរូបនេះដូចគ្នា ដូចជា PSG និង Spurs ផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论