
Sabay
· 2019-11-10
ក្រុមល្បុក្កតោកម្ពុជាហ្វឹកហាត់នៅហ្វីលីពីនរហូតដល់ថ្ងៃប្រកួតស៊ីហ្គេម ២០១៩
#កីឡាអន្តរជាតិ# #ស៊ីហ្គេម# #កីឡា# #ល្បុក្កតោកម្ពុជា#
550
ក្រុមកីឡាករ-កីឡាការិនីល្បុក្កតោកម្ពុជាបានធ្វើដំណើរទៅប្រទេសហ្វីលីពីនហើយកាលពីម្សិលមិញនេះដើម្បីហ្វឹកហាត់ត្រៀមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០១៩ ប៉ុន្មានថ្ងៃខាងមុខនេះ។
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធល្បុក្កតោបានឲ្យដឹងថា ដោយសារតែមានការសហការជាមួយខាងសហព័ន្ធកីឡា Arnis របស់ម្ចាស់ផ្ទះហ្វីលីពីនគឺបានបញ្ជូនគ្រូជួយមកបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីកម្ពុជាបន្ថែមទៀតកាលពីប៉ុន្មានខែកន្លងមកនេះនៅកម្ពុជា។
ក្រៅតែពីការមកបង្ហាត់ និងប្រកួតផ្លាស់ប្ដូរបទពិសោធជាមួយក្រុមកីឡាករល្បុក្កតោកម្ពុជាហើយនោះ ខាងភាគីហ្វីលីពីនបានជួយឲ្យក្រុមរបស់កម្ពុជាបានទៅហ្វឹកហាត់នៅទីនោះរយៈពេល ២-៣សប្ដាហ៍មុនស៊ីហ្គេមចាប់ផ្ដើមថែមទៀតផង។ អ្នកជំនាញខាងក្បាច់គុនបុរាណរបស់កម្ពុជាខាងលើនេះបន្ថែមទៀតថា ការចេញហ្វឹកហាត់លើកនេះគឺដើម្បីពង្រឹងសមត្ថភាពលើផ្នែកបច្ចេកទេសដោយបានហាត់ផ្ទាល់ជាមួយក្រុមជម្រើសជាតិហ្វីលីពីនតែម្ដង។
ដូច្នេះកីឡាករ-កីឡាការិនីកម្ពុជានឹងបានដកស្រង់បច្ចេកទេសតិចនិកប្លែកៗ ពីដៃគូប្រកួតនៅពេលហ្វឹកហាត់នេះ។ លោក អ៊ូ តារា ក៏ជឿជាក់ដែរថា ការហ្វឹកហាត់រយៈពេលប៉ុន្មានសប្ដាហ៍នេះនឹងធ្វើឲ្យកីឡាករកម្ពុជារឹតតែមានសមត្ថភាព និងសក្ដានុពលបន្ថែមទៀតដើម្បីត្រៀមការប្រកួតស៊ីហ្គេមនេះ។
បញ្ជាក់ដែរថា ក្រុមកីឡាករ-កីឡាការិនីល្បុក្កតោកម្ពុជាចំនួន ១៤នាក់បានចាកចេញពីកម្ពុជាទៅហ្វីលីពីនកាលពីម្សិលមិញនេះហើយដើម្បីហ្វឹកហាត់នៅទីនោះ។ ការហ្វឹកហាត់របស់ក្រុមកីឡាមួយនេះនឹងធ្វើរហូតដល់ថ្ងៃប្រកួតទី១-៣ ខែធ្នូ ឆ្នាំ២០១៩ តែម្ដងទើបវិលត្រឡប់មកកម្ពុជាវិញ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ឆ្នាំ ៣ រាសីអណ្ដែត លុយហូរចូលដូចទឹក ជីវិតរឹតតែសម្បូរសប្បាយ អាជីពការងារ កាន់តែលូតលាស់រីកចម្រើនល្អ

ពិធីបុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃ មានអគ្គិភ័យកើតឡើងចំនួន ១០ករណី ថយចុះចំនួន១០ករណី បើធៀបនឹងឆ្នាំ២០២៤

Binbin និង Nini ជាតុក្កតាដ៏ស្រស់ស្អាតបំផុតនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

ពិធីដង្ហែស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដឆ្នាំ២០២៥ កីឡាករពិការដៃ ជា ស៊ីដេត នៅមុខប្រាសាទអង្គរ ក្រោយគ្រងជើងឯកការប្រកួតកីឡាអុកចត្រង្គ

全部评论 (0)
暂无评论