发布作品

简体中文

SaroeunPheara

· 2020-02-23

Newcastle ចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេងរបស់ហូឡង់

#វ័យក្មេង# #ចាប់អារម្មណ៍# #កីឡា# #Newcastle# #ខ្សែប្រយុទ្ធ# #បាល់ទាត់អន្តរជាតិ#

2178

ក្លឹបសារិកាព្រៃ Newcastle United កំពុងតែតាមប្រមាញ់ខ្សែប្រយុទ្ធវ័យក្មេង Myron Boadu របស់ក្រុម AZ Alkmaar ដែលឈរនៅចំណាត់ថ្នាក់លេខ២ក្នុងលីគកំពូលរបស់ប្រទេសហូឡង់។

អ្នកចាត់ការទូទៅរបស់ក្លឹប Newcastle លោក Steve Bruce កំពុងតែដាក់សំណើទៅកាន់ក្រុម Alkmaar ដើម្បីទិញយកខ្សែប្រយុទ្ធ Boadu មកចូលរួមក្រុមនារដូវកាលដោះដូរកីឡាកររដូវក្តៅខាងមុខ។

Boadu កំពុងតែធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងនៅក្របខណ្ឌ Eredivisie របស់ហូឡង់ ដោយរូបគេអាចស៊ុតបញ្ចូលទីរហូតដល់ទៅទី ១៣គ្រាប់ឯណោះ ក្នុងការបង្ហាញខ្លួន ២១ប្រកួតកន្លងមក ហើយថែមទាំងអាចបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៦គ្រាប់ផងដែរនៅដូវកាលនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Fotmob

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)