发布作品

简体中文

bayontv news

· 2020-03-25

ក្រុមវិនិយោគិននិយាយថា ការបើកសេដ្ឋកិច្ចឡើងវិញឆាប់ពេកអាចជះឥទ្ធិពលអាក្រក់ដល់មនុស្ស និងទីផ្សារ

#ដូណាល់ ត្រាំ# #អាជីវកម្ម# #វិនិយោគិន# #សង្គម#

746

អាមេរិក៖ ក្រុមវិនិយោគិនមួយចំនួនបាននិយាយថា បំណងប្រាថ្នារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបើកសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស បើទោះបីជាមានសញ្ញាថា ជំងឺ COVID-19 នៅតែបន្តរីករាលដាលអាចជះឥទ្ធិពលអាក្រក់ ដោយមានអ្នកស្លាប់កើនឡើងខ្ពស់ ហើយពលរដ្ឋនៅតែមានការបារម្ភក្នុងការធ្វើដំណើរចេញក្រៅ។

ទីផ្សារនានារបស់សហរដ្ឋអាមេរិកត្រូវបានរង្គោះរង្គើ ដោយសារការរីករាលដាលនៃជំងឺនៅក្នុងប្រទេស ខណៈដែលរដ្ឋនានាបានបិទផ្នែកខ្លះនៃសេដ្ឋកិច្ចរបស់ខ្លួន។ លោក ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថា នៅចុងបញ្ចប់នៃការបិទរយៈពេល ១៥ថ្ងៃដែលនឹងបន្តរហូតដល់ចុងខែនេះថា យើងនឹងសម្រេចចិត្តថា តើផ្លូវមួយណាដែលយើងចង់ទៅ”។ កាលពីសប្ដាហ៍មុនលោក ត្រាំ បានជំរុញឲ្យប្រជាពលរដ្ឋអាមេរិក បញ្ឈប់សកម្មភាពសង្គមភាគច្រើនរយៈពេល ១៥ថ្ងៃ។ គេមិនទាន់ច្បាស់ថា តើអំណាចអ្វីដែលធ្វើឲ្យលោក ត្រាំ ចង់បង្វែរសេដ្ឋកិច្ចត្រឡប់មកវិញតាមរយៈក្រឹត្យរបស់លោក៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)