
bayontv news
· 2020-03-25
កម្ពុជាទទួលបានគម្រោងវិនិយោគ មានទឹកប្រាក់វិនិយោគជាប់ ៩០០ លានដុល្លារ
#គណៈកម្មាធិការ# #អាជីវកម្ម# #រោងចក្រ# #សង្គម# #វិនិយោគ#
435
ភ្នំពេញ ៖ គិតក្នុងរយៈពេលជិត ៣ខែ ឆ្នាំ២០២០ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ដែលសម្រេចផ្ដល់ដោយគណៈកម្មាធិការវិនិយោគកម្ពុជា មានចំនួនគម្រោងវិនិយោគថ្មី ៤០ គម្រោង , ដោយមានទំហំទឹកប្រាក់វិនិយោគជាប់ ៩០០ លានដុល្លារអាមេរិក ។
ពាក់ព័ន្ធនឹងគម្រោងវិនិយោគ លើវិស័យផ្សេងៗនៅកម្ពុជា , គិតក្នុងរយៈពេលជិត ៣ ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចផ្តល់ជូនក្រុមហ៊ុនមានចំនួន ៤០ គម្រោង ដោយវិនិយោគលើវិស័យផ្សេងៗ រួមមាន រោងចក្រផលិតកាបូប ខ្សែក្រវាត់ និងវ៉ាលីគ្រប់ប្រភេទ , រោងចក្រកាត់ដេរសំលៀកបំពាក់ , រោងចក្រផលិតសម្ភារ : បរិក្ខារលម្អ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ , រោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប , រោងចក្រផលិតគ្រឿងសង្ហារឹម , និងរោងចក្រផលិតគ្រឿងអាគុយស្ងួត និងគ្រឿងបង្គុំអាគុយស្ងួតជាដើម តាមរយៈការបង្កើតគម្រោងវិនិយោគនេះ គម្រោងបង្កើតផ្សារទំនើបនានា និងគម្រោងអភិវឌ្ឍន៍វិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀតជាច្រើន ។
ជុំវិញនិងគម្រោងវិនិយោគខាងលើនេះ ក្នុងនោះ នៅក្នុងខែមករា ឆ្នាំ២០២០ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចផ្តល់ជូនក្រុមហ៊ុនចំនួន ៧ មានទំហំទឹកប្រាក់ជាង ៣៣ លានដុល្លារអាមេរិក , ចំណែកនៅក្នុងខែ កុម្ភៈ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចផ្តល់ជូនក្រុមហ៊ុនចំនួន ១៥ មានទំហំទឹកប្រាក់ជាង ១២០ លានដុល្លារអាមេរិក ក្នុងនោះ បើគិតមកដល់ពេលនេះ គណៈកម្មាធិការវិនិយោគកម្ពុជាសម្រេចផ្តល់ជូន មានក្រុមហ៊ុនចំនួនប្រមាណ ៤០ គម្រោង , ដោយមានទំហំទឹកប្រាក់វិនិយោគប្រមាណ ៩០០ លានដុល្លារអាមេរិក និងត្រូវការកម្លាំងពលកម្មប្រមាណជាង ៣ ម៉ឺនកន្លែងនៅក្នុងវិស័យទាំងនេះផងដែរ ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
កុំចង់ស្រណុកពេក! នេះជាគន្លឹះមួយចំនួន ដើម្បីចាកចេញពីតំបន់សុខស្រួល ពង្រឹងខ្លួនឯងកាន់តែរឹងមាំ និងឯករាជ្យ

ក្មេងជំនាន់ក្រោយបន្តអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីចម្រៀងរបស់ជនជាតិ Zhuang និងប្រើការបកស្រាយទាន់សម័យដើម្បីផ្សព្វផ្សាយ

ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

មនុស្ស ៣ ប្រភេទនេះ មិនងាយបង្ហោះអ្វីផ្ដេសផ្ដាសលើបណ្ដាញសង្គមនោះឡើយ

全部评论 (0)
暂无评论