
ទសប៉ាកកា
· 2020-03-30
អារម្មណ៍មនុស្សបាក់ទឹកចិត្ត
#បាក់ទឹកចិត្ត# #ឃុំខ្លួនឯង# #ចំណេះដឹង# #ខ្លួនឯង# #អារម្មណ៍# #ធ្វើឱ្យ# #អប់រំ និងការងារ#
20137
មនុស្សភាគច្រើនប្រហែលមើលមិនដឹងទេថា មនុស្សដែលរឹងមាំដូចជាខ្ញុំបែរជាមានរឿងរ៉ាវលាក់ក្នុងចិត្តច្រើនរហូតដល់ថ្នាក់ខ្ញុំហ៊ានប្រើពាក្យមួយពិពណ៌នាពីខ្លួនឯងបានថា « មិនធម្មតា » ។
ពេលមនុស្សម្នាក់ស្ថិតចន្លោះអាយុ ១២ ដល់ ១៩ឆ្នាំ ជាវ័យមួយដែលងាយនឹងជួបប្រទះនឹងបញ្ហានេះបំផុត ដូច្នេះមួយក្នុងចំណោមនោះក៏មានខ្ញុំម្នាក់ផងដែរ។ ខ្ញុំធ្លាប់មានបញ្ហានៃជំងឺបាក់ទឹកចិត្តរហូតហ៊ានសាកល្បងប្រលែងលេងនឹងជីវិតខ្លួនឯងប៉ុន្មានដងរួចមកហើយ ប៉ុន្តែពេលនោះខ្ញុំត្រឹមតែជាក្មេងម្នាក់ដែលចូលចិត្តចងចិត្តខ្លួនឯងជាប់ជាមួយនឹងបញ្ហា ហើយតែងគិតថាគ្រប់យ៉ាងគ្មានអីល្អជាងការទ្រាំនៅស្ងាតស្ងៀមនោះទេ ហើយខ្ញុំក៏តែងព្យាយាមគេចចេញពីអ្នកដទៃ មិនចង់ក្បែរ ហើយក៏មិនត្រូវការឱ្យអ្នកណាមកស្និតស្នាលចេះដឹងរឿងរបស់ខ្ញុំដែរ អ្វីដែលមានក្នុងគំនិតខ្ញុំនៅពេលនោះគឺត្រឹមថា « អ្នកឯងគ្មានជួយស្អីខ្ញុំបានទេ! អ្នកឯងក៏មិនយល់ពីវាដែរ » ដោយសារតែខ្ញុំតែងព្យាយាមរក្សាខ្លួនឯងនៅក្នុងពិភពបញ្ហាមួយទើបធ្វើឱ្យខ្ញុំរកក្តីសុខឱ្យខ្លួនឯងមិនបាន។
សំណាងល្អ! ដែលក្រោយមកខ្ញុំអាចរកច្រកចេញឱ្យខ្លួនឯងឃើញ។ ខ្ញុំបានលះបង់ចិត្តគំនិតអវិជ្ជមានចោលគ្រប់បែបយ៉ាងតាមរយៈការសរសេរពីអារម្មណ៍ខ្ញុំនៅក្នុង Note Book មួយ (ជឿទេ? មកទល់នឹងពេលនេះខ្ញុំមានសៀវភៅរាប់មិនអស់ដែលពពេញទៅដោយអារម្មណ៍ទុក្ខសោករបស់ខ្ញុំ វាស្ទើរតែជារឿងខ្លីរាប់មុឺនភាគទៅហើយ) ។
ដោយសារតែខ្ញុំជាមនុស្សដែលមិនចូលចិត្តយករឿងរ៉ាវក្នុងចិត្តទៅប្រាប់អ្នកណាទើបខ្ញុំតែងសរសេរវាទុកនិងរក្សានៅកន្លែងសម្ងាត់មួយ។ ហើយក្រោយពីខ្ញុំបានរៀបរាប់សេចក្តីក្នុងចិត្តខ្ញុំរួចហើយ វាធ្វើឱ្យខ្ញុំធូរស្រាលក្នុងចិត្តច្រើនប្រៀបដូចជាបានប្រាប់ដល់អ្នកយល់ចិត្តម្នាក់អញ្ចឹង តែខ្ញុំក៏មិនត្រលប់ទៅមើលវាវិញដែរ។ ហើយខ្ញុំជឿថាមនុស្សម្នាក់ៗមានដំណោះស្រាយខុសៗគ្នា ពេលខ្លះការរៀបរាប់រឿងក្នុងចិត្តដោយការបង្ហោះ Status លើ Facebook ឬ Instagram វាជាវិធីល្អមួយដែរដែលអ្នកអាចរកឃើញអ្នកដែលអាចជួយដោះស្រាយវិបត្តិផ្លូវចិត្តរបស់អ្នក (តែខ្ញុំមិនលើកទឹកចិត្តឱ្យធ្វើបែបនេះគ្រប់ពេលនោះទេ ព្រោះវាប្រៀបដូចជាយើងកំពុងបង្ហាញភាពទន់ខ្សោយទៅមនុស្សដែលមិនពេញចិត្តយើងចឹង)
មនុស្សភាគច្រើនគិតថាវាជារឿងដែលឆ្កួតៗ តែជួនកាលយើងអាចនឹងបានពាក្យលើកទឹកចិត្តពីអ្នកដែលបានឃើញ Status របស់យើង ពិសេសមនុស្សដែលយើងចង់ឱ្យឃើញ...អ្នកក៏អាចជួបជុំមិត្តភក្តិ ធ្វើដំណើរកម្សាន្ត... អ្វីក៏បានឱ្យតែអ្នកយល់ថាធ្វើឱ្យអ្នកធូរស្រាលចិត្ត។
វិធីផ្សេងទៀត សូមកុំឃុំខ្លួនឯងនៅក្នុងគំនរបញ្ហា អ្នកអាចយកវាទៅប្រាប់អ្នកណាដែលអ្នកគិតថាគេអាចជួយអ្នកបាន ឬស្រាយចំណងផ្លូវចិត្តជាមួយនឹងអ្នកដែលជាដើមហេតុដែលធ្វើឱ្យអ្នកមិនសប្បាយចិត្តក៏បាន។ ដូច្នេះសូមកុំតានតឹងនឹងអារម្មណ៍បែបនោះបន្តទៀត បើអ្នកមិនហ៊ានប្រឈមនឹងដើមហេតុដែលធ្វើឱ្យអ្នកបាក់ទឹកចិត្តទេ សាកល្បងប្រើវិធីផ្សេងៗដោយការកម្សាន្ត ឬជួបជុំមនុស្សថ្មីប្រសើរជាងឃុំខ្លួនឯងក្នុងពិភពគ្មានពន្លឺ ល្អទេ?
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

អាថ៌កំបាំងចម្លែកៗក្នុងពិភពលោក ដែលអ្នកប្រហែលជាមិនធ្លាប់ឮ

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

ហេតុអ្វីបានជាអ្នកស្ងាប?

全部评论 (0)