
TNAOT News
· 2020-04-01
ចិនបញ្ជូនបរិក្ខារពេទ្យប្រឆាំងកូវីដ១៩ ចំនួនជាង២តោនមកដល់កម្ពុជា
#COVID-19# #ជំនួយចិន# #បរិក្ខាពេទ្យ# #សង្គម# #ព័ត៌មានសង្គម#
10490
ភ្នំពេញ៖ ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ មហាមិត្តចិនបានបញ្ជូនបរិក្ខារ សម្រាប់គ្រូពេទ្យប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួនជាង២តោនបន្ថែមទៀតមកដល់កម្ពុជា។ បរិក្ខារទាំងនោះ បានមកដល់ព្រលានយន្តហោះអន្តជាតិភ្នំពេញ នៅម៉ោងប្រមាណ ១០ និង៤០ នាទី។
សូមរំលឹកថា រដ្ឋាភិបាលចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បានសន្យាផ្តល់ជំនួយដល់កម្ពុជាគ្រប់បែបយ៉ាងយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងជំងឺដង្ហើមប្រភេទថ្មីកូវីដ ១៩។ កាលពីថ្ងៃទី២៣ខែមីនា លោក Gengshuang បានថ្លែងថា “ភាគីចិន និងភាគីកម្ពុជា នឹងពួតដៃគ្នាយកឈ្នះលើជំងឺឆ្លង ដើម្បីរួមវិភាគទាន ដល់សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ជាមួយគ្នា”។
កាលពីថ្ងៃទី២៣ ខែមីនា ដដែល រដ្ឋាភិបាលចិន ក៏បានចាត់បញ្ជូនក្រុមគ្រូពេទ្យនៃតំបន់ស្វយ័ត Guangxi ប្រទេសចិនចំនួន៧រូបមកកាន់ប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាក្នុងកិច្ចប្រឆាំងនឹងជម្ងឺវីរុសCOVID-19។
ក្រោយពីក្រុមគ្រូពេទ្យចិនបានធ្វើការសិក្សាស្វែងយល់ពីស្ថានភាពជំងឺឆ្លងនៅកម្ពុជា ពួកគេបានបានគិតថា លំហូរជំងឺឆ្លងនៅកម្ពុជាមើលមិនច្បាស់ ប៉ុន្តែមានហានិភ័យខ្ពស់។
ក្នុងកិច្ចប្រជុំវិដេអូខន់ហ្វ្រឹនជាមួយក្រុមគ្រូពេទ្យចិន ក្នុងពេលកន្លងទៅ ស្ថាប័នទប់ស្កាត់ជំងឹឆ្លងក្វាងស៊ី តម្រូវឲ្យក្រុមគ្រូពេទ្យជំនាញ ណែនាំពីមធ្យោបាយប្រទេសចិននៅក្វាងស៊ី ពិសេសគឺការគ្រប់តំបន់យ៉ាងតឹងរឹង ការងារយកចិត្តទុកដាក់ខ្លាំងលើការកែប្រែលំហូជាដើម ជូនភាគីកម្ពុជា។ ភាគីចិននឹងគាំទ្រ ទំនុកបម្រុង ផ្នែកបរិក្ខាបន្ទប់ពិសោធន៍ និងសារធាតុធ្វើតេស្តសាកល្បងឲ្យបានឆាប់បំផុត។
សូមជម្រាបថា ក្រុមគ្រូពេទ្យជំនាញចិន នឹងចុះទៅសិក្សាស្ថានភាព នៅខេត្តព្រះសីហនុ និងធ្វើការផ្តល់មតិយោបល់ និងចង្អុលបង្ហាញ នៅក្នុងផ្នែកគិលានុបដ្ឋាក ព្យាបាលនិងការទប់ស្កាត់ជំងឺឆ្លង។គិតចាប់ពីខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលបានធ្វើវិភាគសរុបទូទាំងប្រទេសមានចំនួន ៥៧៦៨ ករណី ក្នុងនោះ រកឃើញទាំងអស់មាន ១០៩ នាក់ អ្នកជាសះស្បើយសរុប ២៥នាក់ អ្នកកំពុងសម្រាកព្យាបាលមាន ៨៤នាក់៕ ដោយ៖ ប៊ុនធឿន
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)