
TNAOT News
· 2020-04-02
រដ្ឋទូតគុយបា សន្យាជំរុញឱ្យមានការវិនិយោគិនមកកម្ពុជាបន្ថែម ក្រោយកូវីដ១៩ រលាយបាត់
#ដើរលេង# #ឯកអគ្គរដ្ឋទូត# #គុយបា# #ក្រសួងទេសចរណ៏# #ដើរលេងស្រុកខ្មែរ#
2140
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា បានបង្ហាញពីការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះវិស័យទេសចរណ៍ក៏ជាវិស័យសំខាន់មួយ ដែលនៅតែបន្តការរីកចម្រើន និងចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ខណៈវត្តមានភ្ញៀវទេសចរ និងវិនិយោគិនគុយបាក៏មាននៅកម្ពុជាដែរ។
នៅក្នុងកិច្ចពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោកស្រី លីយួរកា រ៉ូទ្រីហ្គេស ប៉ារីយ៉ូស ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា បានមានប្រាសន៍ថា៖ “ប៉ុន្តែដូចដែលបានដឹងហើយថា ដោយសារការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យពិភពលោកជួបនូវវិបត្តិធ្ងន់ធ្ងរ ពិសេសវិស័យទេសចរណ៍ក៏រងនូវផលប៉ះពាល់យ៉ាងខ្លាំង។ មិនខុសពីសភាពការណ៍ទូទៅក្នុងពិភពលោកប៉ុន្មានដែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគរបស់គុយបា បានចាកចេញពីប្រទេសកម្ពុជាស្ទើរតែទាំងអស់ ដោយសារតែអ្នកខ្លះក៏ត្រូវផុតទិដ្ឋការ អ្នកខ្លះក៏ចង់ត្រលប់ទៅមាតុភូមិវិញ ស្របពេលនឹងការភ័យខ្លាចការឆ្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា កម្ពុជា និងគុយបា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦០ ឆ្នាំមកហើយ ខណៈប្រទេសមិត្តទាំងពីរ ក៏គ្រោងប្រារព្ធទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតរួមគ្នាផងដែរ ប៉ុន្តែត្រូវចាំដល់ស្ថានការណ៍ជំងឺកូវីដ១៩ ធូរស្បើយសិន៕ ដោយ៖ តារា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥

កុមារដែលមានសញ្ញាទាំង ៥ នេះងាយនឹងប្រព្រឹត្តខុស បើឪពុកម្តាយប្រដៅមិនបានល្អ កូននឹងក្លាយជាមនុស្សគ្មានអនាគត

៣ ប្រការជួយជីវិតមិនអោយជួបគ្រោះមហន្តរាយ និងនាំយកពរជ័យមកជំនួសវិញ

អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក

全部评论 (20)
ញ៉ាវ សំរឹទ្ធិស័ក
· 2020-04-08
ល្អ
មិត្ត854043866
· 2020-04-02
ស្វាគមន៍ជានិច្ច🙏🙏🙏
Kong Kea
· 2020-04-02
ល្អណាស់
Chanbotom
· 2020-04-02
ល្អ
NUON
· 2020-04-02
មកមក
Sinuon
· 2020-04-02
ស្វាគមន៍
Raksmey
· 2020-04-02
ទេសចរណ៍នៅកម្ពុជាសម្បូរណាស់
DARIN
· 2020-04-02
ជួយវិនិយោគកម្ពុជាផង
Phirunputhea
· 2020-04-02
អរគុណគុយបា
Sreymau
· 2020-04-02
គុយបា
Ho
· 2020-04-02
អរគុណ
Sokhom
· 2020-04-02
សប្បាយចិត្តណាស់
Thom
· 2020-04-02
មិត្តភាព
Ly
· 2020-04-02
អរគុណ
Sokhanya
· 2020-04-02
ស្វាគមន៍
- 1
- 2
前往页