
TNAOT News
· 2020-04-04
កងទ័ពវៀតណាម បន្ដចេញធ្វើសឹកប្រឆាំងនឹងកូវីដ១៩
#COVID-19# #កងទ័ព# #សង្គម# #វៀតណាម# #សង្រ្គាម# #នយោបាយជាតិ#
7216
ចាប់តាំងពីការផ្ទុះឡើង នៃវីរុសដ៏កាចសាហាវ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩នោះមក អាជ្ញាធរវៀតណាមបានបិទព្រំដែន ដើម្បីជាវិធានការទប់ស្កាត់នូវការឆ្លង រីករាលដាល ហើយរហូតមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ មានករណីឆ្លងចំនួន២៣៩ នៅក្នុងប្រទេសនេះ។
វៀតណាម បានដាក់ចេញនូវវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នេះ ដោយមានទាំងបិទព្រំដែនជាមួយនឹងប្រទេសជិតខាងផងដែរ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម បានជំរុញឲ្យប្រជាជនទាំងអស់ រួបរួមគ្នា ធ្វើសឹកសង្រ្គាមប្រឆាំងនឹងកូវីដ១៩។ ជាមួយគ្នានេះ កងទ័ពវៀតណាម ក៏បានចេញប្រតិបត្ដិការ ធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ផងដែរ។
លោក Dăng Vản Cảnh នាយករងសាលាយោធាតំបន់ភូមិភាគទី៧ នៅទីក្រុងហូជីមិញ បានថ្លែងថា បន្ទាប់ពីត្រូវបានជ្រើសរើសជាមន្ទីរពេទ្យ សាលានេះបានកៀរគរនិស្សិតចំនួន៩០នាក់ សម្រាប់សេវាកម្មគាំទ្រ ដល់វិស័យនេះ។ ការងាររបស់ពួកគេ ត្រូវបែងចែកឲ្យដឹកជញ្ជូនអាហារទៅកាន់បន្ទប់នីមួយៗ ជួយដល់អ្នកដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែក។
លោកនាយករង បានបញ្ជាក់ នៅក្នុងសាលានេះទទួលបានមនុស្សចំនួន៨៧៥នាក់។ ក្នុងចំណោមពួកគេទាំងនោះ មាន៥០នាក់ជាជនបរទេស ហើយក្រៅពីនោះជានិស្សិតវៀតណាមទើបនឹងត្រឡប់មកពីបណ្ដាប្រទេស នៅក្នុងតំបន់អឺរ៉ុប។
បើគិតមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែមេសា នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២៣៩នាក់ ក្នុងនោះមានអ្នកត្រូវព្យាបាលជាសះស្បើយ ចំនួន៨៥នាក់ផងដែរ។ វៀតណាមមានវិធានការល្អ ក្នុងការទប់ស្កាត់នូវវីរុសដ៏កាចសាហាវនេះ ទើបវៀតណាមមិនមានអ្នកឆ្លងច្រើន ដូចបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន បើទោះជាវៀតណាមមានព្រំដែនជាប់ជាមួយចិនក្ដី៕ ប្រែសម្រួលដោយ Nuon
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
សញ្ញាល្អ! បើមានក្លិនទាំង៣នេះក្នុងផ្ទះ ត្រៀមទទួលលាភសំណាង និងទ្រព្យសម្បត្តិទ្វេដងទៅ

មនុស្សស្រីចាប់ផ្តើមចេះក្បត់និងសាវ៉ា ដោយសារតែហេតុផលទាំង៥យ៉ាងនេះ

ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

២០២៤! ផ្ទះណាមានអ្នកកើតឆ្នាំទាំង ៣ នេះ សំណាងល្អ ជោគជ័យគ្រប់ៗគ្នា

全部评论 (0)