
TNAOT News
· 2020-04-11
បារាំងមាននាវិក៥០នាក់ នៅលើនាវាផ្ទុកយន្តហោះ ឆ្លងកូវីដ-១៩
#COVID-19# #នាវិក# #នាវាផ្ទុកយន្ដហោះ# #បារាំង# #សង្គម# #នយោបាយជាតិ#
3298
បារាំង បានបញ្ជាក់ថា មាននាវិក៥០នាក់នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle ឆ្លងកូវីដ-១៩។ ក្រសួងការពារជាតិបារាំង បានបញ្ជាក់ថា ពេលនេះ នាវាផ្ទុកយន្តហោះ បានកាត់បន្ថយពេលវេលាបំពេញបេសកកម្ម ហើយវិលត្រឡប់មកកាន់កំពង់ផែ Toulon វិញ។
ក្រុមគ្រូពេទ្យយោធា បានបញ្ជូនទៅកាន់នាវាផ្ទុកយន្ត Charles de Gaulle ដើម្បីព្យាបាលជាបឋមដល់កម្លាំងទាហាន។ នៅក្នុងចំណោមទាហាន៦៦នាក់ ត្រូវបានធ្វើតេស្ត រកឃើញមានកងទ័ព ចំនួន៥០នាក់ឆ្លងកូវីដ-១៩។
ជាមួយគ្នានេះដែរ នាវិក៣នាក់ នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle ត្រូវបានបញ្ជូនចេញពីនាវាតាមឧទ្ធម្ភាគចក្រ ដោយសារតែស្ថានភាពធ្ងន់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់សុខភាពនោះឡើយ។
ក្រុមគ្រូពេទ្យយោធា នៅលើនាវាផ្ទុកយន្តហោះ បានស្រាវជ្រាវ និងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩។ នាវិកនៅលើនាវាផ្ទុកយន្តហោះមានទាំងអស់១៧៦០នាក់។
នាវាផ្ទុកយន្តហោះដ៏សំខាន់របស់បារាំង ក្លាយទៅជាសម្បុកកូវីដ-១៩។ កន្លងមក នាវាផ្ទុកយន្តហោះចំនួន៤គ្រឿងរបស់អាមេរិក ក៏មានអ្នកឆ្លងកូវីដ-១៩ ផងដែរ។ រីឯនាវាផ្ទុកយន្តហោះ Charles de Gaulle របស់បារាំង ប្រវែង ២៦១ម៉ែត្រ ទទឹង៦៤ម៉ែត្រ មានចំណុះ៥២៥០០តោន៕ ប្រែសម្រួលដោយ៖ MEO
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥

មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បង្ហាញពីផែនការ សម្រាប់ប្រាក់របស់លោក បន្ទាប់ពីលោកបាន ទទួលមរណភាព

ទោះជីវិតអ្នកក្រប៉ុណ្ណាក៏ដោយ ហាមលោភលន់ចំពោះលុយ៤ប្រភេទនេះ

全部评论 (8)
មិត្ត91383065
· 2020-04-11
good news
មិត្ត982679940
· 2020-04-11
Hi
VONG VireakBot
· 2020-04-11
គូអោយសង្វេកណាស់
មិត្ត250192529
· 2020-04-11
Hello
មិត្ត098316774
· 2020-04-11
hi
meach
· 2020-04-11
កណ្តាលសមុទ្រ កណ្តាលព្រៃ អាម៉ាហ្ស៊ូ ក៏មិនលើកលែងដែរ
Junniel
· 2020-04-11
អា កូវីដ នេះ សហាវម៉ែនឆ្លងទាំងអស់មិនរើសឡើយ
Saron
· 2020-04-11
វីវរហើយបារាំង នាវាផ្ទុកយន្តហោះតែមួយគត់ឆ្លងកូវីដ
- 1
前往页