
bayontv news
· 2020-04-15
រដ្ឋមន្រ្តីកសិកម្ម ប្រាប់កសិករឲ្យខិតខំដាំដុះ ព្រោះវិស័យកសិកម្ម មិនប៉ះពាល់ ដោយសារកូវីដ-១៩ នោះទេ
#រដ្ឋមន្រ្តីកសិកម្# #កសិកម្ម# #កូវិដ-១៩# #សង្គម#
1954
តាកែវ ៖ ខណៈពេលដែលវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា កំពុងតែទទួលរងផលប៉ះពាល់ដោយសាការ រីកដាលនៃជំងឺកូវីដ – ១៩ ដោយលើកលែងតែវិស័យកសិកម្ម នោះ រដ្ឋមន្រ្តីកសិកម្ម បានចុះជួបក្រុមកសិករ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ដើម្បីធ្វើការលើកទឹកចិត្តពួកគេ ឲ្យប្រឹងប្រែងដាំដុះឲ្យបានកាន់តែល្អប្រសើរ ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់នៅពេលនេះ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ក្នុងពេលចុះជួបកសិករស្រុកទ្រាំង កាលពីថ្ងៃទី១៣ ខែមេសា ម្សិលមិញ បានថ្លែងថា បើទោះបីជាវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យមួយ ចំនួនទៀត កំពុងតែទទួលរងផលប៉ះពាល់ដោយសារការផ្ទុះជំងឺកូវវីដ១៩ ក៏ប៉ុន្តែសម្រាប់វិស័យកសិកម្ម មិនបានទទួលរងផលប៉ះពាល់នោះទេ ដែលក្នុងនោះ តម្លៃស្រូវឆ្នាំនេះ ប្រជាកសិករ លក់បានតម្លៃខ្ពស់ បន្លែ បង្ការមួយចំនួន ក៏មានទីផ្សារ និងលក់បានតម្លៃគ្រាន់បើ ដូច្នេះ កសិករ ត្រូវប្រឹងប្រែងបន្តដាំដុះឲ្យបានខ្លាំង ក្លា ដើម្បីធ្វើយ៉ាងណាឲ្យទិន្នផលស្រូវកាន់តែបានច្រើនឡើង ដែលនឹងនាំឲ្យជីវភាពកាន់តែល្អប្រសើរឡើង មួយកម្រិតទៀត។
ឯកឧត្តម បានលើកឡើងថា កសិករ មិនគួរមានការព្រួយបារម្ភពាក់ព័ន្ធទៅ នឹងទីផ្សារស្រូវឡើយ នៅពេលដែលរាជរដ្ឋាភិបាល បានប្រកាសបិតការនាំស្រូវចេញទៅលក់នៅក្រៅប្រទេស ដើម្បីរក្សាស្បៀង សម្រាប់ហូបចុកក្នុងប្រទេស តែទោះជាយ៉ាងណា កម្ពុជា មានរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជាច្រើន សម្រាប់ប្រមូលទិញស្រូវប្រជាកសិករក្នុងតម្លៃមួយសមរម្យ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យកសិករ សិក្សារៀនសូត្រពីបច្ចេកទេសដាំស្រូវ ពីការប្រើប្រាស់ជី ពីការប្រើប្រាស់ពូជស្រូវ ពីអ្នកបច្ចេកទេស របស់ ក្រសួងកសិកកម្ម ដើម្បីធ្វើយ៉ាងណាឲ្យទទួលទិន្នផលស្រូវបានខ្ពស់ និងស្របទៅតាមទីផ្សារ ហើយប្រជា កសិករ ក៏ត្រូវឆ្លៀតពេលដាំដំណាំផ្សេងៗ និងចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីជួយសម្រាលដល់ជីវភាព៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ការបរិភោគ ស្ពៃក្តោប គឺល្អចំពោះសុខ ភាពខួរក្បាល

មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន

ស្រីៗកុំតាមចិត្តគេពេក! បើអ្នកហ៊ានបដិសេធក្នុងរឿង ៣ នេះជាមួយនឹងដៃគូ នឹងធ្វើឱ្យគេកាន់តែខ្វល់ យកចិត្តទុកដាក់នឹងអ្នកកាន់តែខ្លាំង

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ

全部评论 (0)