
information-gov
· 2020-04-23
មន្ទីរកសិកម្ម ឧត្ដរមានជ័យ ជំរុញឲ្យប្រជាកសិករដាំបន្លែសុវត្តិភាពឲ្យបានច្រើនដើម្បីបំពេញតំរូវការក្នុងស្រុក ខណៈដែលការរីករាលដាលនៃវីរុសកូវីដ១៩ នៅតែបន្ត
#ដាំបន្លែសុវត្តិភាព# #កសិកម្ម# #សង្គម# #មន្ទីរកសិកម្ម ឧត្ដរមានជ័យ#
4724
វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ២១.០៤.២០២០៖
មន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ជំរុញឲ្យប្រជាកសិករដាំនូវបន្លែសុវត្តិភាពឲ្យបានច្រើន ដើម្បីបង្កើនចំណូលបន្ថែមក្នុងគ្រួសារ និងអាចផ្គត់ផ្គង់បានតាមតំរូវការទីផ្សារ ខណៈដែលកម្ពុជាកំពុងតែជួបនឹងបញ្ហាកូវិដ១៩ ។ លោក សូត្រ ស៊ី សុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តឧត្ដរមានជ័យ បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរកសិកម្មខេត្តបានផ្សព្វផ្សាយបន្ថែម និងចុះបណ្ដុះបណ្ដាលទាកទង់និងបច្ចេកទេសដាំបន្លែ ដល់ប្រជាកសិករ និងបានណែនាំដល់ពួកគាត់ធ្វើការផ្លាស់ប្ដូរពីការដាំតាមបែបធម្មតាដែលស្រោចស្របដោយប្រើកំលាំងពលកម្ម មកជាការដាំ តាមបែបវិធីសាស្ត្រដាំដុះដោយប្រើដំណក់ទឹក គឺមិនប្រើកំលាំងច្រើន មានរយៈពេលខ្លី និងទទួលបានទិន្នផលខ្ពស់ ។ លោកបន្តថា ដោយសាស្ថានភាពសព្វថ្ងៃនេះ សុខភាពគឺជារឿងសំខាន់ ដែលតំរូវអោយមន្ទីរ ចាំបាច់ជំរុញដល់ប្រជាកសិករ ដាំនូវបន្លែសុវត្តិភាពដោយគ្មានសារជាតិគីមី ដើម្បីទទួលបានការទុកចិត្តពីអ្នកបរិភោគ និងបំពេញតំរូវការនៅលើទីផ្សារ ពិសេសបង្កើនចំណូលបន្ថែម ក្នុងការផ្គត់ផ្គងជីវភាព គ្រួសារផងដែរ ។ សំឡេង៖ ឥលូវយើងកំពុងតែជំរុញការដាំបន្លែសុវត្តិភាពបន្ថែម គឺដាំនៅក្នុងផ្ទះសំណាញ់ គឺជាបន្លែសុវត្តិភាពដើម្បីអោយអ្នកបរិភោគ ទាំងអស់គ្នាមានទំនុកចិត្តថា បន្លែដែលយើងយកទៅលក់និងគឺជាបន្លែដែលមិនប្រើប្រាស់ថ្នាំពុល ឬក៍បន្លែដែលប្រើប្រាស់សារធាតុគីមី នៅក្នុងនិង ហើយយើងនឹងខិតខំជាបនតបន្ទាប់ទៀត ទាក់ទងនិងបច្ចេកទេស មន្ទីរនិងប្រឹងប្រែងចែករំលែកបទពិសោធន៍បន្ថែមទៀត ដើម្បីអោយប្រជាកសិករយើងមានទីផ្សារ មានប្រាក់ចំណូល និងជីវភាពធូធារ ។ លោកប្រធានបន្ថែមថា បើទោះបីជាប្រទេសយើងមានបញ្ហាជំងឺកូវិដ១៩ ក្ដី ហើយបានកាត់បន្ថយកានាំចូលបន្លែពីក្រៅក៍ពិតមែន តែសម្រាប់ទីផ្សារនៅក្នុងខេត្តឧត្ដរមានជ័យ គឺមិនមានបញ្ហារប្រឈមនោះទេ ដោយសារប្រជាកសិករបំពេញទៅតាមតំរូវការផ្គត់ផ្គង់នៅក្នុងស្រុកបាន និងអាចនាំចេញបន្លែទៅប្រទេសជិតខាងដែលជាប់ព្រំដែនគ្នា បានតិចតួចផងដែរ ។ លោកប្រធានមន្ទីរបញ្ជាក់ថា ការដាំបន្លែនេះបានធ្វើអោយប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន ព្រោះថា បន្លែគឺជាតម្រូវការហូចចុករបស់ប្រជាពលរដ្ឋជាប្រចាំថ្ងៃនៅទូទាំងប្រទេស ហើយមន្ទីរបានជំរុញដល់ប្រជាកសិករ ដាំនៅប្រភេទបន្លែផ្សេងៗ មានដូចជា ត្រសក់ ត្រឡាច ននោង ម្រះ ស្ពៃតឿ និងស្ពៃចង្កឹះ ខាត់ណា និងបន្លែយកស្លឹកជាច្រើនប្រភេទទៀត ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
៣យ៉ាងហាមជួយ និង ៣យ៉ាងហាមគិត ដើម្បីទទួលបានសេចក្តីសុខផ្លូវចិត្ត និងជីវិតសន្តិភាព

កុមារដែលជោគជ័យទៅថ្ងៃអនាគត ច្រើនតែមានសមត្ថភាពពិសេស២យ៉ាងនេះ

បញ្ហាទាំង ៥ ដែលពុកម្ដាយចាស់ៗ តែងតែទ្រាំលាក់ទុកក្នុងចិត្ត មិនចង់បង្ហាញចេញប្រាប់កូនៗ ឬអ្នកក្រៅឱ្យដឹងនោះឡើយ

អ្នកប្រើប្រាស់ចំនួន ៨០,០០០នាក់ មានការត្អូញត្អែរ អំពីការបោកប្រាស់ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងឆ្នាំ ២០២៣

全部评论 (25)
KIM PHANET
· 2020-05-25
😎😎😎
ID77450618
· 2020-05-25
សូមបងប្អូនជនរួមជាតិគគួររឿងនយោបាយឡើងវិញ ព្រោះប្រទេសប្រជាធិបតេយ្យគឺយើងជាម្ចាស់ប្រទេស
A JJ nan
· 2020-05-22
❤ អគុណ 😘 ❤ ដែលបាន 😘 ❤ចែករំលែក😘
ព័ត៏មានទូទៅ
· 2020-05-22
🤔🤔🤔
Game DLS21
· 2020-05-22
😮
Chan Tola5
· 2020-05-22
ដាំដែរ
មិត្ត802990538
· 2020-05-22
ខ្ងុំទើបតែលេងទេជួយបង្រៀនផង🙏🙏
Oun kouch
· 2020-05-21
😎😎😎
មិត្ត126297941
· 2020-05-21
🤔🤔🤔🤔😮😮😮😮😮😮
Khmer Fun
· 2020-05-21
ល្អៗណាស់បន្លែ
មិត្ត345274343
· 2020-05-20
💓 💓 💓 💓 💓️ ខ្មែរត្រូវតែជួយខ្មែរ 💓 💓 ខ្ញុំស្រលាញ់ 💓 💓 អ្នកទាំងអស់ 💓 💓 គ្នា 💓 💓
មិត្ត287831000
· 2020-05-19
🥰🥰🥰
មិត្ត446985617
· 2020-05-17
😄😄😄
យើង មិនដល់គេ
· 2020-05-17
😍😍😍😍
SOPHATKSN
· 2020-05-15
😎😎
- 1
- 2
前往页