
TNAOT News
· 2020-04-22
អាមេរិកសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ននៅកោះGuam ព្យាបាលកូវីដ១៩ ឲ្យនាវិក
#មន្ទីរពេទ្យ# #COVID-19# #កោះ Guam# #ទាហាន# #សង្គម# #អាមេរិក# #នយោបាយជាតិ#
6532
កម្លាំងទាហានអាមេរិក បានសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន នៅលើកោះ Guam ដើម្បីព្យាបាលនាវិក នៅលើនាវាផ្ទុកយន្តហោះដែលឆ្លងកូវីដ១៩។ បច្ចុប្បន្ន មាននាវិក៧១០នាក់រកឃើញវិជ្ជមានកូវីដ១៩ ។ ក្រៅពីនេះ ក៏មានពលរដ្ឋមួយចំនួននៅកោះនេះ ឆ្លងកូវីដ១៩ផងដែរ។
សារព័ត៌មាន Sputnik របស់រុស្ស៊ី នៅថ្ងៃទី២២ ខែមេសា បានផ្សាយថា កម្លាំងទាហានអាមេរិក បានខិតខំសាងសង់មន្ទីរពេទ្យ ព្យាបាលដល់ទាហានឆ្លងវីរុស ។ នៅលើកោះGuam នឹងមានកន្លែងពិនិត្យ ចំនួន១១កន្លែងសាងសង់ពីប៉ាតង់ ដោយកន្លែងនីមួយៗមានគ្រែចំនួន២៥។
បច្ចុប្បន្ន មានទាហានអាមេរិក ដល់ទៅ៩៤ភាគរយ ក្នុងចំណោមទាហាន ទាំងអស់នៅលើនាវាផ្ទុកយន្តហោះ មាន៤០៦៩ នាក់ បានត្រួតពិនិត្យ ធ្វើតេស្តរកូវីដ១៩រួចរាល់។ ក្នុងចំណោមទាហានដែលបានធ្វើតេស្ត រកឃើញមានទាហាន៧១០នាក់ឆ្លងកូវីដ១៩។
នាវាផ្ទុកយន្តហោះអាមេរិក ត្រូវបានដាក់ឲ្យនៅដោយឡែក នៅកោះ Guam តាំងពីថ្ងៃទី២៧ ខែមីនា ហើយនាវិកទាំងអស់ក៏ត្រូវបានកាត់ផ្តាច់ នៅដោយឡែករយ:ពេល១៤ថ្ងៃ។
បើតាមគេហទំព័រ Worldometer បានបញ្ជាក់ថា បើគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមេសា នៅទូទាំងទឹកដីអាមេរិក មានអ្នកឆ្លងកូវីដ១៩ សរុបកើនឡើងដល់ ៨១៩ ១៧៥ នាក់ ក្នុងនោះមានទាហាននិងបុគ្គលិក ៥៥៧៥នាក់ បានឆ្លងកូវីដ១៩ផងដែរ។ ជាមួយគ្នានេះ ក៏មានអ្នកស្លាប់កើនឡើង៤៥.៣៤៣ នាក់ ក្នុងនោះមានទាហាន២២នាក់៕ ប្រែសម្រួលដោយ៖ MEO
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ

ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតឡើយ តែចុងក្រោយ ជីវិតនេះវាក៏គ្មានន័យ ប្រសិនបើយើងមិនអាចរកបានមនុស្សម្នាក់កាន់ដៃរួមដំណើរជីវិត

ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៥នាក់ បទល្មើសនេសាទខុសច្បាប់ នៅស្រុកឯកភ្នំ

全部评论 (5)
RathGaming
· 2020-04-22
OMG
ID77085359
· 2020-04-22
អាមេរិកសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ននៅកោះGuam ព្យាបាលកូវីដ១៩ ឲ្យនាវិក
Rin
· 2020-04-22
អាមេរិកនាំមុខទាំងអស់លើពិភពលោក
Man
· 2020-04-22
មកទល់ពេលនេះមានទាហានជាង២០នាក់ស្លាប់ ពិតាច្រើនណាស
Acharya
· 2020-04-22
ទាហានអាមេរិកមានអ្នកឆ្លងកូវីដ១៩ច្រើនណាស
- 1
前往页