发布作品

简体中文

TNAOT News

· 2020-04-30

សម្តេចស ខេង៖ នយោបាយដឹកនាំដែលមិនត្រូវសេចក្ដីត្រូវការពលរដ្ឋ នឹងបង្កើតវិនាសកម្មដល់ជាតិ

#ស ខេង# #សង្គម# #ក្រសួងមហាផ្ទៃ# #វិនាសកម្ម# #នយោបាយជាតិ#

3689

ភ្នំពេញ៖ របបខ្មែរក្រហមបានផ្ដល់មេរៀនច្បាស់ហើយថា នយោបាយដឹកនាំដែលមិនត្រូវសេចក្ដីត្រូវការប្រជាពលរដ្ឋ បានបង្កើតវិនាសកម្មដល់ជាតិ ហើយមិនយូរប៉ុន្មានរបបនោះបានដួលរលំ។ នេះបើយោងតាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ថ្លែងនៅកិច្ចប្រជុំឆ្លងសេចក្តីណែនាំអំពីរបៀបរបបធ្វើការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រៅតែពីលទ្ធផលល្អនៃការងារប្រចាំថ្ងៃនៅក្រសួង ការចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានធ្វើឲ្យរាជរដ្ឋាភិបាល និងក្រសួងដាក់ចេញគោលនយោបាយ យន្តការនានាត្រូវនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា របបខ្មែរក្រហមបានផ្ដល់មេរៀនយ៉ាងច្បាស់ហើយថានយោបាយដឹកនាំដែលមិនត្រូវសេចក្ដីត្រូវការប្រជាពលរដ្ឋ បានបង្កើតវិនាសកម្មដល់ជាតិ ហើយមិនយូរប៉ុន្មានរបបនោះបានដួលរលំ៕ ដោយ៖ តារា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)