发布作品

简体中文

TNAOT News

· 2020-05-09

ព្យុហយាត្រាលើអាកាស​របស់រុស្ស៊ី​រំលឹកជ័យជម្នះ​លើកទី​៧៥ លើកម្លាំងណាស៊ី

#COVID-19# #ទិវាជ័យជម្នះ# #រុស្ស៊ី# #សង្គម# #នយោបាយជាតិ#

9348

កាលពីពេលមុននេះ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ការប្រារព្ធខួប​រំលឹកទិវាជ័យជម្នះរបស់ស៊ូវៀត​ និងសម្ពន្ធមិត្ត​ទៅលើ​កងកម្លាំងណាស៊ី​ត្រូវ​បានពន្យារពេល ដោយសារតែជំងឺកូវីដ​១៩ ឆ្លងរាតត្បាត​នៅក្នុងប្រទេស ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ព្យុហយាត្រា​តាមដែនអាកាស​ និងការបាញ់កាំជ្រួច​នៅតែបន្តកើតមាន​ដដែលទេ ។ 

ប្រភព sputnik បានផ្សាយថា យន្តហោះ និងឧទ្ធម្ភាគចក្រ​៧៥​គ្រឿង​បានហោះហើរ​នៅលើទីលាន​ក្រហម និងវិមានក្រឹមឡាំង​នៅទីក្រុងមូស្គូ កាលពីថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ ក្នុងពិធីព្យុហយាត្រាពីលើអាកាស​ ដើម្បីឧទ្ធិស​ដល់ខួបលើកទី៧៥ នៃការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ។ 

ជាមួយគ្នានេះផងដែរ រុស្ស៊ី​ក៏បានហោះហើរ​អម​ដោយ​យន្តហោះ Mi35M ក៏ដូចជាហោះហើរឧទ្ធម្ភាគចក្រ Ka-52 Alligator និងអ្នកប្រមាញ់ពេលរាត្រី ដែលជាឧទ្ធម្ភាគប្រយុទ្ធ​គ្រប់ទម្រង់​អាកាសធាតុទាំងអស់ ។ 

ការហោះហើរដំបូង​នៅក្នុងព្យុហយាត្រា​តាមអាកាសនេះ​គឺ​យន្តហោះ​ចារកម្ម A-500 និងយន្តហោះដឹកជញ្ជូនយោធា Il-76MD បានហោះហើរ​នៅពីលើទីលានក្រហម ។ នៅពីលើទីក្រុងមូស្គូ យន្តហោះ​ទម្លាក់គ្រាប់បែក​យុទ្ធសាស្ត្រ​រយៈចម្ងាយឆ្ងាយ Tu-95MS បានហោះហើរ អមពីក្រោយដោយយន្តហោះ៤គ្រឿងទៀត​ គឺយន្តហោះទម្លាក់គ្រាប់បែក Tu-22M3s និងយន្តហោះ Tu-160 ។ 

យន្តហោះចាក់ប្រេង​នៅលើអាកាស Il-78 បានបង្ហាញខ្លួន​ និងចាក់ប្រេង​ឲ្យយន្តហោះ Tu-160 ដែលជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រល្បឿនលឿនជាងសំឡេង ។ Tu-160​ នេះ​រុស្ស៊ី​បង្កើតឡើង​មានគោលដៅ​ខ្ពស់ប្រយុទ្ធប្រឆាំងជាមួយសត្រូវ​ ដោយអាចបំពាក់មីស៊ីល​ឆ្លងទ្វីប​យ៉ាងតិច​១២គ្រាប់ ។ 

យន្តហោះចម្បាំងជំនាន់ទី​៤ MiG-29SMT ចំនួន​៥គ្រឿង តាមពីក្រោយដោយន្តហោះ​ទម្លាក់គ្រាប់បែក​ក្នុងសមរភូមិជួរមុខ Su-24M និង​យន្តហោះវាយស្ទាក់យន្តហោះចម្បាំង MiG-31K​ចំនួន៤គ្រឿង​បំពាក់ជាមួយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Dagger ។

យន្តហោះចម្បាំងបំបាំងកាយ​ជំនាន់ទី៥ Su-57, យន្តហោះ​ប្រយុទ្ធ និងទម្លាក់គ្រាប់បែក Su-34, យន្តហោះ Su-35S និងយន្តហោះចម្បាំង Su-30SM ក៏បានចូលរួម​ព្យុហយាត្រា​តាមអាកាសនេះដែរ ៕ ប្រែសម្រួលដោយ៖ thach yat

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (90)

VINY

· 2020-05-13

❤️❤️❤️

ID76919508

· 2020-05-12

🤗

ID76919508

· 2020-05-12

😍

G Green ID77193839

· 2020-05-11

😶

មិត្ត793881107

· 2020-05-11

សូមអរគុណដែលបានចែករំលែក

មិត្ត623988077

· 2020-05-11

hi

Nai Cambodia

· 2020-05-10

🙄🙄🙄🙄

Zakyonhei 279657805

· 2020-05-10

🤣🤣🤣🤣

SS01

· 2020-05-10

😮😮😮😮😮

ហ៊ាង ឧត្តម

· 2020-05-10

👌👌👌

Eangkim00

· 2020-05-10

Hi

ID78215385

· 2020-05-10

😎😎😮

មិត្ត950803333

· 2020-05-10

wow

Long long siv

· 2020-05-10

Like me you will lucky

A lang

· 2020-05-10

🤗

  • 1
  • 2
  • 3
  • 4
  • 5
  • 6
前往