
TNAOT News
· 2020-05-25
អណ្តើកហ្លួងជាប្រភេទសត្វកម្រមានតែនៅខេត្តកោះកុងប៉ុណ្ណោះ
#កសិកម្ម# #ក្រសួងកសិកម្ម# #សង្គម# #ខេត្តកោះកុង# #ហ្លួង# #អណ្តើក#
1621
កោះកុង៖ អណ្តើកហ្លួងជាប្រភេទសត្វកម្រហើយមានតែនៅខេត្តកោះកុងតែប៉ុណ្នោះសម្រាប់ប្រទេសកម្ពុជា។ ក្រៅពីនេះ គឺនៅមានតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌា ម៉ាឡេស៊ី បង់ក្លាដែស។ នេះបើតាម លោក អិត ហ៊ុល អ្នកបច្ចេកទេសមណ្ឌលចិញ្ចឹមអណ្តើកសរសៃ ខេត្តកោះកុង។
អ្នកជំនាញរូបនេះបញ្ជាក់ថា មានតែនៅខេត្តកោះកុងទេ ដែលមានលក្ខណ:បរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់ពងកូន ល្អប្រសើរសម្រាប់សត្វនេះរស់នៅបន្តពូជបាន។ រហូតមកទល់បច្ចុប្បន្នកសិដ្ឋានភ្ញាស់កូនបាន ៤៥៦ក្បាល ថែរក្សាក្នុងមណ្ឌលអភិរក្ស ២០៤ក្បាល ចិញ្ចឹមថែរក្សាក្នុងមណ្ឌលខេត្តសៀមរាប ២៧ក្បាល លែងចូលក្នុងព្រែកធម្មជាតិដោយបំពាក់ឧបករណ៍តាមដានចំនួន ៨៦ក្បាល និងចំនួន ១៣៩ក្បាលទៀត បានលែងចូលតាមបឹង ព្រែកធម្មជាតិ។
អញ្ជើញចុះត្រួតពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង កាលពីចុងសប្តាហ៍នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកហ្លួង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្រ្តនៃដឹកដីខេត្តកោះកុង។
លោករដ្ឋមន្ត្រី បានស្នើសុំឱ្យរដ្ឋបាលជលផល និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបញ្ជូនមន្រ្តី និងនិស្សិតមកសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ក្នុងបំណងលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ បង្កាត់ពូជ ចំណី ក្សេត្របរិស្ថាននៃជីវិតរស់នៅ និងអភិរក្ស ដើម្បីបង្កើនចំនួនកូនញាស់ សម្រាប់យកទៅលែងក្នុងបឹង ព្រែក និងដៃសមុទ្រធម្មជាតិ។ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលជលផល សហការជាមួយអង្គការ ដើម្បីរៀបចំចងក្រងឯកសារផ្លូវច្បាប់ ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូងរបស់យើងឱ្យបានគង់វង្សតរៀងទៅ ៕ ដោយ៖ ប៊ុនធឿន
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
បន្ទាប់ពីរៀបការរួច ស្ត្រីត្រូវតែមាន “សន្លឹកបៀរ” ទាំង ៤ នេះ ដើម្បីទទួលបានអាពាហ៍ពិពាហ៍ដ៏កក់ក្តៅ និងសន្តិភាព

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លក្ខណៈ៤យ៉ាងរបស់មនុស្សមានបុគ្គលិកលក្ខណៈល្អ បើអ្នកទំនាក់ទំនងជាមួយកាន់តែច្រើន ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន

តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

全部评论 (12)
Game DLS21
· 2020-05-27
😮
មិត្ត742080516
· 2020-05-26
ល្អណាស់
ណាផា 29907829
· 2020-05-25
👍👍
យ៉ាដា 90104913
· 2020-05-25
😍😍😍
Monika Official
· 2020-05-25
🙏🙏🙏🙏👍👍👍👍
Vii16119081
· 2020-05-25
Wow
Pov Pov53
· 2020-05-25
😯😯
មិត្ត599974611
· 2020-05-25
☺☺☺
Kimsay
· 2020-05-25
😎😍
Visarl KH
· 2020-05-25
តោះ👍👍👍👍👍👍👍👍👍
មិត្ត634064813
· 2020-05-25
ចូលរួមអភិរក្សទាំងអស់គ្នា
Phanna sad
· 2020-05-25
គួរអោយស្រឡាញ់ណាស់💖សូមជួយអភិរក្សទាំងអស់ផងសូមអរគុណ💖🙏
- 1
前往页