发布作品

简体中文

ពិសិទ្ធិ

· 2020-06-11

ព្រលានយន្តហោះដ៏ទំនើបថ្មីនៅទីក្រុងប៉េកាំងចាប់ផ្តើមទទួលជើងហោះហើរដឹកទំនិញជាលើកដំបូង

#ព្រលានយន្តហោះ# #ប៉េកាំង# #សង្គម# #ជើងហោះហើរ# #តារាខ្មែរ#

2242

(ប៉េកាំង)៖ អាកាសយានដ្ឋានអន្តរជាតិថ្មីឈ្មោះ Daxing ប្រចាំនៅរដ្ឋធានីប៉េកាំង​ប្រទេសចិន​បានចាប់ផ្តើមទទួលជើងហោះហើរដឹកទំនិញ ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង ចាប់តាំងពីការបើកដំណើរការជាផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០១៩។

ជើងហោះហើរដឹកទំនិញដំបូង B757-200 នៃអាកាសចរណ៍ SF Express ដ៏ធំមួយរបស់ប្រទេសចិន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Daxing នៅព្រឹកថ្ងៃព្រហស្បតិ៍ដោយដឹកពេញដោយផ្លែយ៉ាម៉ីស្រស់ (fresh waxberries)  ដែលមានប្រភពមកពីទីក្រុងហាងចូវ (Hangzhou) នៃខេត្តជែជាំង (Zhejiang) ភាគខាងកើតប្រទេសចិន។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ Daxing មានរូបរាងដូចជាផ្កាយសមុទ្រ ត្រូវបានបង្កើតគម្រោងសាងសង់ឡើងកាលពីឆ្នាំ២០០៨ និងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០១៩ ក្រោយបញ្ចប់ការសាងសង់ ៥ឆ្នាំ​ដោយចំណាយទឹកប្រាក់ជាង ១១ពាន់លានដុល្លារអាមេរិក។ ក្រៅពីការទទួលអ្នកដំណើរជាប្រចាំ Daxing ក៏មានបញ្ជរសម្រាប់យន្តហោះដឹកទំនិញចូលចតចំនួន ២៤កន្លែងផងដែរ៕

ប្រែសម្រួលដោយ៖ ពិសិទ្ធិ

ប្រភព៖ Xinhua 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)