发布作品

简体中文

TNAOT News

· 2020-06-13

រុស្ស៊ី ផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដ៏ទំនើបបំផុត សម្រាប់កងទ័ពជើងទឹក

#នាវាមុជទឹក# #Knyaz Vladimir# #រុស្ស៊ី# #សង្គម# #កងទ័ពជើងទឹក# #នយោបាយជាតិ#

6372

ក្រសួងការពារជាតិរុស្ស៊ី បានបំពាក់នាវាមុជទឹកដ៏ទំនើបបំផុត ដើរដោយថាមពលនុយក្លេអ៊ែរ បំពាក់ដោយមីស៊ីលយុទ្ធសាស្រ្ដ តាមគម្រោង 955A ដល់កងទ័ពជើងទឹករបស់ខ្លួន សម្រាប់ទប់ទល់នឹងបច្ចាមិត្ត។

ក្រសួងការពារជាតិរស្ស៊ី បានចេញរបាយការណ៍ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា នីយ៉ាស វ៉្លាឌីមៀរ (Knyaz Vladimir) ជានាវាមុជទឹកដ៏ទំនើប បំពាក់មីស៊ីល ដើរដោយថាមពលនុយក្លេអ៊ែរយុទ្ធសាស្រ្ដ តាមគម្រោង 955A (Borei-A) ដ៏ទំនើប និងថ្មីបំផុតរបស់រុស្ស៊ី។ នាវាមុជទឹកប្រភេទនេះ បានដាក់ឲ្យកងទ័ពជើងទឹកភាគខាងជើងរបស់រុស្ស៊ី សម្រាប់ប្រតិបត្ដិការការពារជាតិ ។

 

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា នៅទិវាជ័យជម្នះរបស់រុស្ស៊ីនោះ នាវាមុជទឹកដ៏ទំនើបខាងលើនេះ នឹងត្រូវដាក់ឲ្យប្រតិបត្ដិការ នៅក្នុងជួរកងទ័ពជើងទឹករបស់រុស្ស៊ី។ កងនាវាទាំងនេះនឹងត្រូវដឹកនាំ ដោយអគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី លោកឧត្តមនាវីឯក នីកូឡៃ អែវម៉ែនូវ (Nikolai Evmenov)។

 បើតាមលោកមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីរូបនេះ បានឲ្យដឹងថា កងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ​ Knyaz Vladimir បំពាក់ដោយមីស៊ីលនេះ បានទទួលការបណ្តុះបណ្តាល ស្របតាមកម្មវិធីថ្មីបំផុតរបស់រុស្ស៊ី។ រីឯនាវាមុជទឹក Knyaz Vladimir ដ៏ទំនើបនេះ បានសាកល្បង ប្រកបដោយជោគជ័យ និងត្រៀមសម្រាប់ប្រតិបត្ដិការរបស់កងទ័ពជើងទឹករបស់រុស្ស៊ី។

 

បើតាមប្រភពពីឧស្សហកម្មការពារជាតិក្នុងប្រទេសរុស្ស៊ី បានឲ្យដឹងថា នាវាមុជទឹក Knyaz Vladimir ដ៏ទំនើបនេះ នឹងដាក់ឲ្យកងពលនាវាមុជទឹកភាគខាងជើងលេខ៣១ សម្រាប់ប្រតិបត្ដិការ។ Knyaz Vladimir នេះ ជានាវាមុជទឹកជំនាន់ទី៤ ត្រូវបាផលិតឡើង សម្រាប់កងទ័ពជើងទឹករបស់រុស្ស៊ី។

 

បើតាមទិន្នន័យរបស់ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា នាវាមុជទឹក Knyaz Vladimir មានសំឡេងតិច អាចប្រតិបត្ដិការយ៉ាងល្អប្រសើរបំផុត នៅក្នុងជម្រៅទឹកដ៏ជ្រៅ និងមានប្រព័ន្ធគ្រប់គ្រងគ្រឿងសព្វាវុធយ៉ាងល្អ។ នាវាប្រភេទនេះ អាចបំពាក់មីស៊ីលបាលីស្ទិក Bulava ផងដែរ។ ក្រៅពីនេះ នាវាមុជទឹក Knyaz Vladimir ក៏អាចបំពាក់បំពង់បាញ់មីស៊ីលចេញពីនាវាមុជទឹក ទំហំ៥៣៣មិល្លីម៉ែត្រ ប្រភេទ Torpedo ថែមទៀតផង៕ ប្រែសម្រួលដោយ Nuon

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)