
TNAOT News
· 2020-06-16
ខុនដូបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាត គ្រោងបង្អួតរាងនៅកណ្តាលទីក្រុងភ្នំពេញ
#អាជីវកម្ម# #សង្គម# #អចលនទ្រព្យ# #បច្ចេកវិទ្យា# #សំណង់អាគារ#
11054
អ្នកវិនិយោគនៅប្រទេសចិនជាច្រើនរូប បានរួមគ្នាកសាង Condo ឆ្លាតវៃដែលអាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា តាមទូរសព្ទដៃ ដើម្បីបង្កើនភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ ក្នុងសម័យឌីជីថល។
ភាពទំនើបនៃ Condo ប្រភេទនេះ គឺត្រូវបានបង្កើតឡើងជាលើកដំបូង សម្រាប់ប្រទេសកម្ពុជា តាមរយៈការចូលរួមគាំទ្រលើផ្នែកហិរញ្ញវត្ថុរួមគ្នា របស់អ្នកវិនិយោគចិន ដើម្បីបើកដំណើរការអាជីវកម្ម លើគម្រោងផ្នែកអចលនទ្រព្យមួយនេះ។
គម្រោង Condo ឆ្លាតវៃ ដែលមានឈ្មោះថា Le Condé BKK1 គ្រោងលេចរូបរាងឡើង ស្ថិតនៅសង្កាត់បឹងកេងកង១ និងបានចំណាយថវិកាប្រមាណជា១៥ លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនរបស់ប្រទេសចិនមួយដែលមានឈ្មោះថា “Zhongguancun CENCONS Group” ។
បើតាមលោក Cui Hui អគ្គនាយកទីផ្សារនៃក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd បានឱ្យដឹងថា គុណសម្បត្តិមួយ ក្នុងចំណោមគុណសម្បត្តិដ៏ធំបំផុតរបស់គម្រោងនេះ គឺការប្រើប្រាស់នូវប្រព័ន្ធលំនៅដ្ឋានឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ ដ៏ល្បីល្បាញមួយ ក្នុងចំណោមក្រុមហ៊ុនខ្លាំងៗ ទាំង ៥០០ នៅលើពិភពលោក។
លោកបន្តថា Le Condé គឺជាគម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងបង្អស់ នៅប្រទេសកម្ពុជា និងជាគំរូលំនៅដ្ឋានឆ្លាតវៃដំបូងគេ នៅក្រៅប្រទេសរបស់ក្រុមហ៊ុន Xiaomi ផងដែរ។
“រាល់យូនីតទាំងអស់របស់យើងខ្ញុំសុទ្ធសឹងប្រើប្រាស់នូវប្រព័ន្ធលំនៅដ្ឋានឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi។ តាមរយៈការប្រើប្រាស់ APP ឬតាមរយៈសម្លេងឆ្លាតវៃក្នុងទូរស័ព្ទដៃ លោកអ្នកអាចគ្រប់គ្រងពន្លឺអំពូល វាំងននបង្អួច និងម៉ាស៊ីនត្រជាក់ជាដើមបានតាមចិត្ត។ នេះគឺជាចំណុចដ៏ទាក់ទាញបំផុតមួយ”។
បើយោងតាមស្ថិតិមិនពេញលេញមួយ នៅរាជធានីភ្នំពេញបានឱ្យដឹងថា មានជនបរទេសស្នាក់នៅ ចំនួន ៤០ ម៉ឺននាក់ ហើយសមាមាត្រជនបរទេស គឺមានកំណើនខ្ពស់។ ជនបរទេសភាគច្រើនដែលមកកាន់រាជធានីភ្នំពេញ ចូលចិត្តរស់នៅក្នុងខុនដូ ជាពិសេសខុនដូដែលផ្ដល់សេវាកម្ម និងបរិក្ខារគ្រប់លក្ខណៈ ដូច្នេះក្រុមហ៊ុននឹងមានយុទ្ធសាស្រ្តជម្រុញ ឲ្យមានការរីកចម្រើននៃទីផ្សារជួលខុនដូ និងធ្វើឲ្យអត្រាប្រាក់ចំណូល ពីការជួលនៃខុនដូមានស្ថេរភាព៕ ដោយ៖ ឃួន លក្ខិណា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)