发布作品

简体中文

SaroeunPheara

· 2020-06-17

ទាហានឥណ្ឌាចំនួន ២០នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយប្រទេសចិននៅឯភ្នំហិមាល័យ

#ឥណ្ឌា# #ទាហាន# #សង្គម# #ហិមាល័យ# #នយោបាយជាតិ#

2439

 NEW DELHI (Reuters)៖ ទាហានឥណ្ឌាចំនួន ២០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយប្រទេសចិន។

​កាលពីថ្ងៃអង្គារប្រទេសឥណ្ឌាបានប្រកាស​ថា ទាហានរបស់ខ្លួនចំនួន ២០នាក់​បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពចិននៅឯទីតាំងព្រំដែន​ដែលការប្រឈមគ្នានេះមានរយៈពេលប្រហែលមួយសប្តាហ៍មកហើយនៅភាគខាងលិចជួរ​ភ្នំហិមាល័យ។ ​ទាហានឥណ្ឌា​ដែលរងរបួសចំនួន ១៧នាក់បានស្លាប់ដោយសាររបួស បូកបន្ថែមលើមន្រ្តីម្នាក់ និងទាហានពីរនាក់ទៀតដែលបានស្លាប់មុននេះ។

រូបតំណាង

តាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹង​ថា កងទ័ពឥណ្ឌានិងចិនបានបែកខ្ញែកគ្នា​ខណៈពេលដែល​មានការប៉ះទង្គិចគ្នាកើតឡើង។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)