
TNAOT News
· 2020-06-18
ឥណ្ឌា បញ្ជូនយន្តហោះចម្បាំង១០០គ្រឿងទៅកាន់ព្រំដែន ចំពេលកំពុងតានតឹង
#ឥណ្ឌា# #កងទ័ព# #សង្គម# #យន្ដហោះចម្បាំង# #នយោបាយជាតិ# #ជម្លោះព្រំដែន#
10221
ក្នុងពេលកំពុងតានតឹងកាន់តែខ្លាំងឡើង នៅតាមបណ្តោយព្រំដែន រវាងឥណ្ឌា និងចិន ក្រោយការប៉ះទង្គិចគ្នា បណ្តាលឲ្យមានទាហានទាំងសងខាងស្លាប់។ ឥណ្ឌាបានបញ្ជូនអាវុធជាច្រើនទៅកាន់ព្រំដេន ក្នុងនោះមានយន្តហោះចម្បំាង១០០គ្រឿងផងដែរ។
សារព័ត៌មាន Sputnik បានផ្សាយថា កម្លាំងទាហានឥណ្ឌា បានសម្រេចយុទ្ធសាស្ត្រដ៏សំខាន់ ក្រោយជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Narendra Modi។ នៅក្នុងសេចក្តីប្រកាសក្រោយជំនួបពិភាក្សានោះ លោក Modi បានបញ្ជាក់ថា ឥណ្ឌាមានគោលបំណងចង់បានសន្តិភាព ប៉ុន្តែនឹងមានការឆ្លើយតបវិញ ប្រសិនបើរងការឌឺដងវាយប្រហារ។
នាយករដ្ឋមន្ត្រីឥណ្ឌា Modi បានបញ្ជាក់ទៀតថា« យើងតែងតែបន់ស្រន់សុំឲ្យមនុស្សលោកទាំងអស់ មានសេចក្តីសុខ និងមានសន្តិភាព។ យើងធ្វើការជាមួយប្រទេសជិតខាងយ៉ាងជិតស្និទ្ធបំផុត តាមរយៈ សហប្រតិបត្តិការ ហើយឥណ្ឌាមិនដែលឌឺដងដាក់ប្រទេសណាមួយនោះឡើយ»។
លោក Modi បានបន្តទៀតថា «ខ្ញុំសូមធានាថាកម្លាំងទាហានរបស់យើង មិនអាចលះបង់ជីវិត ដោយអត់ប្រយោជន៍នោះឡើយ។ ឥណ្ឌាតែងតែគិតអំពីការឯកភាពជាតិ និងអធិបតេយ្យភាពជាតិ គឺជារឿងសំខាន់បំផុត។ គ្មានអ្នកណាអាចរារាំងយើងការពារទឹកដីនោះឡើយ»។
ក្រោយកិច្ចប្រជុំជាពិសេស រវាងមេទ័ព និងថ្នាក់ដឹកនាំរដ្ឋាភិបាល ឥណ្ឌាបានសម្រេចបញ្ជូនយន្តហោះចម្បាំង១០០គ្រឿង ចូលទៅកាន់តំបន់ជិតព្រំដែនប្រទេសចិន។ ក្នុងចំណោមយន្តហោះទាំងនោះ ក៏មានយន្តហោះ Su-30MKI ។ ក្នុងរយៈពេល៥សប្តាហ៍កន្លងមកនេះ កងទ័ពឥណ្ឌា និងចិនតែងតែប្រឈមមុខដាក់គ្នា នៅតំបន់ដាច់ស្រយាល Galwan និងតំបន់ជាច្រើនផ្សេងទៀត រួមទាំង Pangong Tso, Demchok និង Daulat Beg Oldie ។ ប៉ុន្តែការប៉ះទង្គិចគ្នាកន្លងមក បានបណ្តាលឲ្យមានទាហានស្លាប់នោះ មិនមានស្នូរកាំភ្លើងនោះឡើយ គឺមានតែប្រើដៃ និងដុំថ្មប្រយុទ្ធគ្នាតែប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ ៖ MEO
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ជាការពិតមែនទេ! គេថា មនុស្សដែលកើតចុងឆ្នាំ ច្រើនតែច្រើនតែមានបញ្ញាឆ្លាតវៀងវៃជាងគេ? តើវាជាអបិយជំនឿ ឬវិទ្យាសាស្ត្រ?

ស្ត្រី «អភ័ព្ទ» ដែលច្រើនតែនិយាយពាក្យ៣ប្រយោគនេះ ជីវិតគឺមិនអាចប្រសើរឡើងទេ

តម្លៃថោក ស្រួលរកទិញ សណ្តែកដីជាគ្រាប់ធុញ្ញជាតិមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោ 10 ដង ជាប់ជាគ្រាប់ធុញ្ញជាតិល្អបំផុតចំពោះសុខភាព

លក្ខណៈពិសេសចិន ពោរពេញក្នុងភូមិកីឡាករព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

全部评论 (110)
Ah Mickey
· 2020-06-25
😮😮
kanhgna
· 2020-06-24
wow
Rothzy
· 2020-06-20
Like war
Panha love oun
· 2020-06-20
wow
HONG 39508986
· 2020-06-20
bad war
Lyhur Lyhur
· 2020-06-20
😎😎😎😎😎😎
មិត្ត699016946
· 2020-06-20
🙂🙂🙂🙂🙂🙂
មិត្ត026090530
· 2020-06-20
😍😍😍
Srey Mom A50
· 2020-06-19
កប់ៗៗម៉ង
Chorpun
· 2020-06-19
😮😮😮😮
Socheat wife
· 2020-06-19
🤔🤔🤔😍😍😍😍
VONG VireakBot
· 2020-06-19
bad war
ID77035812
· 2020-06-19
🤔🤔🤔
Mom mengseu
· 2020-06-19
😎😎😎
ID77161516 Nita
· 2020-06-19
😥
- 1
- 2
- 3
- 4
- 5
- 6
- 8
前往页