
TNAOT News
· 2020-06-23
អ៊ីរ៉ង់ ចង់បង្កើតមូលដ្ឋានយោធាអចិន្រ្តៃយ៍ នៅមហាសមុទ្រឥណ្ឌា
#អ៊ីរ៉ង់# #សង្គម# #នយោបាយជាតិ#
3574
រហូតមកដល់ពេលនេះ កងកម្លាំងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់ចង់បង្កើតមូលដ្ឋានកងទ័ពអចិន្រ្ដៃយ៍ នៅក្នុងមហាសមុទ្រឥណ្ឌា សម្រាប់ការពារដល់ក្រុមអ្នកនេសាទ និងឈ្មួញ ដើម្បីគេចឲ្យផុតពីការវាយប្រហាររបស់ចោរសមុទ្រ។
មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Ali Reza Tungsiri បានថ្លែងថា កងកម្លាំងឆ្មាំបដិវត្ដន៍មានការណែនាំពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ឲ្យបង្កើតមូលដ្ឋានកងទ័ពអចិន្រ្តៃយ៍ នៅលើដែនសមុទ្រនានា ក្នុងនោះមានឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌា ជាដើម។ ការដាក់មូលដ្ឋានកងទ័ពអចិន្រ្ដៃយ៍បែបនេះ គឹសម្រាប់ការពារសន្ដិសុខផ្លូវទឹក រួមមាន ការពារដល់ក្រុមអ្នកនេសាទ និងក្រុមអ្នកជំនួញនានា ដើម្បីឲ្យគេចផុតពីការវាយប្រហាររបស់ក្រុមចោរសមុទ្រ។
មន្រ្ដីយោធាអ៊ីរ៉ង់ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កងទ័ពជើងទឹក និងឆ្មាំបដិវត្ដន៍របស់អ៊ីរ៉ង់ ជាច្រើននាក់ ត្រូវបញ្ជូនទៅកាន់តំបន់សមុទ្រទឹកជ្រៅ។ ប៉ុន្ដែនៅពេលអនាគត អ៊ីរ៉ង់នឹងបញ្ជូនកម្លាំងជាច្រើនក្រុមបន្ថែមទៀត។
មន្រ្ដីយោធាអ៊ីរ៉ង់ បានគូសបញ្ជាក់ថា អ្នកនេសាទអ៊ីរ៉ង់ និងនាវាអ្នកជំនួញអ៊ីរ៉ង់ ជាច្រើនគ្រឿង តែងតែរងការគំរាមកំហែងពីចោរសមុទ្រ នៅក្នុងឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌា។ ប៉ុន្ដែនៅពេលមានវត្ដមានកងទ័ពអ៊ីរ៉ង់ នៅក្នុងដែនសមុទ្រ គឺតំបន់ទាំងនោះនឹងលែងមានការវាយប្រហារបន្ដទៀតហើយ នៅពេលអនាគត។
បើតាមអ្នកវិភាគ បានយល់ឃើញថា គោលបំណង នៅក្នុងការបង្កើតមូលដ្ឋានកងទ័ព នៅក្នុងឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌានោះ គឺជាយុទ្ធសាស្រ្ដរបស់អ៊ីរ៉ង់ សម្រាប់ទប់ទល់នឹងអាមេរិក។ ប្រសិនបើមានសង្គ្រាមណាមួយកើតឡើង អ៊ីរ៉ង់អាចនឹងយកមូលដ្ឋានទាំងនោះ សម្រាប់រារាំងពីការវាយប្រហាររបស់សត្រូវផងដែរ៕ ប្រែសម្រួលដោយ Nuon
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (35)
មិត្ត20341843
· 2020-06-28
😮😮
ID168888
· 2020-06-25
😮🤐😯
ID77119642
· 2020-06-24
😮😮😮😮
មិត្ត117518208
· 2020-06-24
😮😮😮
王沙瑟
· 2020-06-24
👍
SEANG Bot
· 2020-06-24
☺🙂🤔
VONG VireakBot
· 2020-06-24
😥😮
SEANG Bot
· 2020-06-24
មិនដឹងម៉េចទេ
VONG VireakBot
· 2020-06-24
wow
Dany153
· 2020-06-24
😎😎😎
មិត្ត575631646
· 2020-06-24
😮😮😮😮
Makara Song1
· 2020-06-24
👉👉👉👉👍👌👍👍👍
មិត្ត070707
· 2020-06-24
👍👍👍👍👍
សុខចាវ
· 2020-06-23
Hmmm
ចែករំលែកទូទៅនិងការការកម្សាន្ត
· 2020-06-23
👍
- 1
- 2
- 3
前往页